អាមេរិកឆ្លើយតបវិញហើយ រឿងចិនបាញ់មីស៊ីលព្រមានចូលក្នុងសមុទ្រចិនខាងត្បូង
- 2020-08-28 01:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកឆ្លើយតបវិញហើយ រឿងចិនបាញ់មីស៊ីលព្រមានចូលក្នុងសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
ក្រសួងការពារជាតិអាមេរិក បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ថ្កោលទោសប្រទេសចិន ដែលបានបាញ់មីស៊ីលបាលីស្ទីកចូលក្នុងសមុទ្រចិនខាងត្បូង ដោយថានេះជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
សេចក្តីថ្លែងការណ៍នោះលើកឡើងថា កងទ័ពចិនបានបាញ់មីស៊ីលបាលីស្ទីក ៤គ្រាប់ ក្នុងអំឡុងធ្វើសមយុទ្ធយោធានៅជុំវិញកោះប៉ារ៉ាសែល ហើយបានហៅថា ជាសកម្មភាពបំពានសេចក្តីប្រកាស ២០០២ (2002 Declaration)។ សេចក្តីប្រកាសនេះ គឺធ្វើឡើងដើម្បីបញ្ចៀសសកម្មភាពណាមួយដែលនាំឱ្យមានភាពតានតឹង ឬបង្កជម្លោះប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាព។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ចិនបានបាញ់មីស៊ីលប្រឆាំងយន្តហោះចូលទៅក្នុងសមុទ្រចិនខាងត្បូង ត្រង់ចន្លោះខេត្តហៃណាន់ និងកោះប៉ារ៉ាសែល។ ការបាញ់មីស៊ីលនេះ ធ្វើឡើងក្រោយពេលដែលអាមេរិក បានបញ្ជូនយន្តហោះចារកម្ម U-2 ចូលក្នុងតំបន់គ្មានការហោះហើរ ដោយគ្មានការអនុញ្ញាតក្នុងសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលចិន ធ្វើសមយុទ្ធទ័ពជើងទឹក៕