លោក ថោង ខុន៖ ក្នុងបរិបទថ្មី អ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ
- 2020-08-28 03:54:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថោង ខុន៖ ក្នុងបរិបទថ្មី អ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ
ចន្លោះមិនឃើញ
លោក ថោង ថុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា សម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក្នុងបរិបទជំងឺកូវីដ១៩ គឺត្រូវជំរុញការបណ្ដុះបណ្ដាលតាមប្រព័ន្ធឌីជីថល ឬអនឡាញឱ្យបានផុសផុល ពីព្រោះប្រជាជននៅលើពិភពលោកនាបរិបទថ្មីនេះ ចង់ឬមិនចង់ ពួកគេត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅបែបថ្មី (New Normal Life) ហើយការប្រាស្រ័យទាក់ទងមួយចំនួនដែលធ្លាប់អនុវត្តផ្ទាល់ពីមុននោះ ក៏ត្រូវប្ដូរមកអនុវត្តពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញនេះជាចាំបាច់។ ការលើកឡើងនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តនៅឆមាងទី២ ឆ្នាំ២០២០ ដែលធ្វើឡើង កាលពីថ្ងៃទី២៧ ខែសីហា នៅទីស្ដីការក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីថា «យើងត្រូវតែជំរុញឱ្យអ្នកជំនាញទេសចរណ៍របស់យើង គិតថាការធ្វើការ ឬការរៀនសូត្រតាមប្រព័ន្ធអនឡាញ គឺជាទម្លាប់ធម្មតាៗ ដែលអ្នកណាៗក៏ត្រូវចេះប្រើប្រាស់វាដែរ។ ធ្វើបែបនេះ គឺដើម្បីរុញចំណេះដឹងផ្នែកអនឡាញនេះឱ្យជ្រាបដល់គ្រប់ធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់កម្ពុជា ហើយដល់ពេលនោះ យើងនឹងសម្រេចបានធនធានមនុស្សដែលប្រកបដោយគុណភាពពិតប្រាក»។ លោកបន្តថា ដោយសារពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏ជួបប្រទះនូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែលដូចមុនបានដែរ គឺចាំបាច់ត្រូវមានការពង្រឹងគុណភាពជាងមុន៕
ប្រភព៖ ក្រសួងទេសចរណ៍