នាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់តំណែងយូរជាងគេ នឹងលាលែងពីតំណែង
- 2020-08-28 06:14:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់តំណែងយូរជាងគេ នឹងលាលែងពីតំណែង
ចន្លោះមិនឃើញ
លោក Shinzo Abe ដែលជានាយករដ្ឋមន្រ្តីជប៉ុនកាន់តំណែងយូរជាងគេ ជិត៨ឆ្នាំនោះ បានលាលែងពីតំណែងហើយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានឱ្យដឹងថា ការលាលែងពីតំណែងនេះ គឺដោយសារតែលោកមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលចុងក្រោយនេះ។
គួររំលឹកដែរថា កាលពីឆ្នាំ២០០៧ លោក Abe ក៏ធ្លាប់លាលែងចេញពីតំណែងផងដែរ បន្ទាប់ពីធ្វើជានាយករដ្ឋមន្រ្តីបាន ១ឆ្នាំ ដោយសាររឿងអាស្រូវមួយចំនួន។ បន្ទាប់មកលោកបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីលើកទី២ នៅចុងឆ្នាំ២០១២៕