អភិបាលខេត្តបន្ទាយមានជ័យលើកឡើងយ៉ាងម៉េច ចំពោះឡាន Camry 93 ច្នៃជាឡានទំនើប?
- 2020-08-28 06:34:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលខេត្តបន្ទាយមានជ័យលើកឡើងយ៉ាងម៉េច ចំពោះឡាន Camry 93 ច្នៃជាឡានទំនើប?
ចន្លោះមិនឃើញ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រថយន្ត Camry 93 ដែលកែច្នៃជារថយន្តទំនើបនោះ គឺជាភាពច្នៃប្រឌិតរបស់អ្នកបន្ទាយមានជ័យ ប៉ុន្តែនេះជាការសាកល្បងតែប៉ុណ្ណោះ។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២៨សីហានេះយ៉ាងដូច្នេះថា៖
«នេះជារថយន្តដែលជាស្នាដៃអ្នកបន្ទាយមានជ័យ យករថយន្ត ចាស់សេរី ១៩៩៣ មកកែច្នៃ ជារថយន្ត(ជាងឈួន សុផាន់) ចំការ តាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃ២៧ខែ សីហា ២០២០។ បញ្ជាក់: នេះជាការសាកល្បងដំបូងរបស់គាត់ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាននិងកំពុងពិនិត្យបច្ចេកទេស»៕