ទស្សនាវីដេអូ Ronaldo ​ស៊ុត​ជើង​ឆ្វេង​លើ​ដំបូល​ទូក​ជាប់​ជា ​គ្រាប់​បាល់​ស្អាត​ជាង​គេ​នៅ Champions League

  • 2020-08-28 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​គ្រាប់​បាល់​ស្អាត​ជាង​គេ​នៅ Champions League ឆ្នាំ ២០២០ (Goal of the Tournament ) ត្រូវ​បាន​អ្នកគាំទ្រ​ដែល​មាន​គណនី UEFA លើ​វិបសាយ​បាន​ចូល​ទៅបោះឆ្នោត​ច្រើនជាង ៤ ម៉ឺនVote ។ បន្ទាប់​ពី​បើក​ឲ្យ​បោះឆ្នោត​ជាង ១ សប្ដាហ៍​កន្លង​មក​នេះ​អ្នក​ដែល​ឈរ​លើ​គេ បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ Cristiano Ronaldo ។

ក្នុង​ចំណោម Top 5 គ្រាប់​បាល់​ស្អាតៗ​បំផុត​ទទួលបានសំឡេងគាំទ្រតាមលំដាប់ ​ដូច​ខាងក្រោម៖

១. Cristiano Ronaldo ធ្វើ​បាន​កាល​ Juventus ឈ្នះ ២-១ Lyon វគ្គ​១៦ក្រុម​ចុងក្រោយ​ជើង​ទី២ (សរុប២-២ Lyon ឡើងទៅវគ្គ៨ក្រុម ព្រោះមានគ្រាប់ចំណេញក្រៅដី)

២. Marcel Sabitzer ធ្វើ​បានកាល Leipzig ឈ្នះ ២-១Zenit

៣. Juan Cuadrado, ធ្វើ​បានកាល Atlético ស្មើ ២-២ Juventus

៤ Luis Suárez, ធ្វើ​បាន​កាល Barcelona ឈ្នះ ២-១ Inter ក្នុង​ពូល

៥. Serge Gnabry, ធ្វើ​បាន​កាល​ Bayern ឈ្នះ ៣-០ Lyon វគ្គ semi-finals

រូបថត៖ UEFA

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;