Ronaldo ផ្ញើរសារ​​លួងលោម​ Messi ​រឿង​ចង់​ចាក​ចេញ​ពី Barcelona

  • 2020-08-28 11:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ronaldo Nazario ​អតីត​កីឡាករ​ Barceloana និងអតីត​ជម្រើសជាតិ​ប្រេស៊ីល​ បច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ​ក្លឹប​ ​Real Valladolid មួយ​រូប​នៅ​លីគ​កំពូល អេស្ប៉ាញ។ក្រោយ​ពេល​ផ្ទុះ​រឿង​រ៉ាវ​ប្រធាន​ក្រុម​ Lionel Messi ​ចង់​ចាកចេញ​ពី​ក្លឹប​ដែល​ខ្លួន​ស្រលាញ់​បំផុត Ronaldo ​បាន​បង្ហោះ​សារជា​យោ​បល់​ផ្ទាល់​ខ្លួន​បែប​នេះថា​៖ "ខ្ញុំ​មើល​ដឹង​ថា​ ​Messi ​ពេល​នេះ​គេ​កំពុង​ខឹង​ ​នេះ​ក៏​ព្រោះ​តែ​លទ្ធផល​មិន​ល្អ​កន្លង​មក ​តែ​លទ្ធភាព​ដែល​គេ​ចាកចេញឥឡូវ​នេះ​ ​ដូច​ជា​មិន​អាច​ទេ។ Messi គឺ​ជា​ចំណែក​ធំ​បំផុត​មួយ​របស់​ក្រុម ហើយ​បើ​សិន​ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​ក្លឹប Barcelona នោះ​ខ្ញុំ​នឹង​មិន​ឲ្យ​គេ​ចាកចេញ​ទៅ​ណា​ទេ ទោះ​កាលៈទេសៈ​ណា​ក៏​ដោយ ​​។”

​លោក​បន្ត​ថា​ “Messi ​តែង​តែ​រក្សា​​ទំនាក់​ទំនង​ល្អ​ជានិច្ច​ជាមួយ​ក្រុម​ ​ហើយ​ខ្ញុំ​ខ្លួន​ឯង​មិន​គិត​ថា Messi ​ឈប់​ស្រលាញ់​ក្រុម Barcelona ​​ដែរ។"

Ronaldo Nazario
​រឿង​រ៉ាវ​នេះ​បាន​នឹងកំពុងបន្ត​ក្តៅ​គគុក​ ​មក​ទល់​ពេល​នេះ ប្រធានក្លឹប​ លោក ​Bartomeu ​​រក្សា​ចិត្ត​ចង់​ជួប​ផ្ទាល់​ជាមួយ Messi ​(មិន​ចង់​និយាយ​តាម​ទូរសព្ទ) ក្នុង​គោល​បំណង​ ​បង្ហាញ​ជា​សាធារណៈ​ថា​ដោយសារ​លោក​ដឹក​នាំ​មិន​ល្អ ​ទើប​គេចង់​ចាកចេញ ​នោះ​លោក Bartomeu ​នឹង​លា​ឈប់​ពី​តំណែង​ប្រធាន​ក្លឹប​ ដើម្បី​ឱ្យ Messi ​អាច​លេង​បន្ដ​ទៀត។​ យោង​តាម Marca អេស្ប៉ាញ​ចុះ​ផ្សាយ​ថា Messi ​នឹង​បង្ហាញ​មុខ​មក​និយាយ​ឆាប់ៗ​លើ​រឿង​នេះ។​

ទោះជាលោកប្រធានក្លឹប លាលែងពីតំណែងក៏ដោយ Messi ខ្លួនឯង​ក៏​នឹង​សម្រេច​ចិត្តថា អាច​ចេញឬមិនចេញឆាប់ៗនេះ ព្រោះតែគេ​​មាន​អារម្មណ៍​ថា sporting project របស់ក្លឹប​លែង​ស្ថិតក្នុង​កម្រិត​ប្រកួតប្រជែងខ្ពស់ ដូចជាអ្វីក្លឹបធ្លាប់ធ្វើរៀងរាល់ឆ្នាំ ។

រីឯអ្នកចាត់ការថ្មីលោក Ronald Koeman បន្ទាប់​ពី​ចូល​កាន់​តំណែង​ភ្លាម លោក​បាន​ទាក់ទង​ជាមួយ​កីឡាករ​ទាំង​អស់ ​ហើយ​ក៏​ប្រាប់​ផ្ទាល់​ផង​ដែរ​សម្រាប់​អ្នក​ត្រូវ​ចាកចេញ ​និង​អ្នក​ស្ថិត​ក្នុង​គម្រោង​របស់​លោក​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។

រឿងដែលគេដឹងនោះគឺ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ និយាយធ្ងន់ៗរហូតដល់​មាន​ការ​បែក​ធ្លាយ​ការ​សន្ទនា​គ្នា​រវាងលោក​នឹង Messi ជាសេចក្តី​ខ្លី​ថា “សិទ្ធ​ពិសេស​តែ​ឯក​ឯង​របស់​អ្នក​ត្រូវ​បញ្ចប់​ហើយ! អ្នក​ត្រូវ​តែ​​​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ ក្រុម។ ខ្ញុំ​នឹង​រុះរើ​និង​បត់បែន​ក្រុម​នេះ​ឡើង​វិញ ...អ្នក​ចាំបាច់​គិត​ពីក្រុម​ផង..។" [ប្រភព៖ as.com]។ ​ Messi ​​ឲ្យ​ភាគី​ក្លឹប​​​ បញ្ចប់​កិច្ច​សន្យាគេ​ភ្លាម​ៗ ដើម្បី​ចាកចេញ​ទៅ​ដោយ​មិន​មាន​តម្លៃ​ខ្លួន បើ​ទោះ​ជា​កុងត្រា​របស់​គេ​នៅ​សល់​១​ឆ្នាំ​ទៀត​ក៏​ដោយ។

ដោយ​ឡែក​ដំណើរការ​បោះឆ្នោត​រើស​ប្រធានក្នុង​តំបន់​កាតាឡាន់​នេះ​ មាន​បេក្ខភាព​ប្រធាន​កឹ្លប​លេច​ធ្លោ​មួយ​រូប​រួច​ទៅ​ហើយ​ឈ្មោះ Victor Font​ សង្ឃឹម​ថា​នឹង​ឈ្នះ​ឆ្នោត​ឡើង​ជា​ ​ប្រធាន​ជំនួស​លោក Bartomeo នៅខែ៣​ឆ្នាំ ២០២១ ខាង​មុខ​៕

ប្រភព៖ Goal | 90min ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;