ឡានអត់ប្រើសាំងរបស់ Honda នឹងចេញលក់នៅខែក្រោយនេះ

  • 2020-08-31 01:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមចេញលក់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួននុងប្រទេសជប៉ុន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

Honda e ដែលជាប្រភេទរថយន្តអគ្គិសនីខ្នាតតូច មានកៅអីអង្គុយ៤ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤,៥១លានយ៉េន ឬប្រហែល ៤២ ៥០០ដុល្លារ ហើយមានចម្ងាយបើកបរដល់ទៅ ២៨៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ថ្វីបើវាមានចម្ងាយបើកបរតិចជាងគូប្រជែង ដូចជា Tesla Model 3 និង Nissan Leaf ជាដើមនោះ រថយន្ត Honda e មានបំពាក់បច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ ដូចជា បញ្ជាចាក់-បើកសោរទ្វារ និង បញ្ឆេះម៉ាស៊ីនរថយន្តតាមរយៈស្មាតហ្វូន ជាដើម។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កាមេរ៉ាសម្រាប់មើលចំហៀង ជំនួសឲ្យកញ្ចក់មើលចំហៀងដែរ ហើយថែមទាំងមានមុខងារចូលចតស្វ័យប្រវត្តិទៀតផង។

ក្រុមហ៊ុន Honda រំពឹងថានឹងលក់រថយន្តនេះបានចំនួន ១ ០០០គ្រឿងក្នុងមួយឆ្នាំ នៅក្នុងប្រទេសជប៉ុន៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

;