រដ្ឋមន្រ្តីរូបនេះ អាចមានឱកាសខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្រ្តីជប៉ុន បន្ទាប់ពីលោក Abe
- 2020-08-31 02:04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីរូបនេះ អាចមានឱកាសខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្រ្តីជប៉ុន បន្ទាប់ពីលោក Abe
ចន្លោះមិនឃើញ
លោក Yoshihide Suga រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និងជាមនុស្សជំនិតរបស់លោក Shinzo Abe នោះ នឹងចូលរួមប្រកួតប្រជែងធ្វើជានាយករដ្ឋមន្រ្តីជប៉ុនថ្មី។
សូមជម្រាបថា សភាជប៉ុន គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៧កញ្ញាខាងមុខនេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក Abe បានចុះចេញពីតំណែងកាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែស្ថានភាពជំងឺរបស់លោក។
លោក Suga ត្រូវបានគេយល់ថាជាអ្នកមានឱកាសខ្ពស់ជាងគេក្នុងការធ្វើជាមេដឹកនាំថ្មីនៃប្រទេសជប៉ុន ដោយសារតែសមិទ្ធផលការងាររបស់លោក ក្នុងរដ្ឋាភិបាលរបស់លោក Abe ជិត ៨ឆ្នាំមកនេះ។
ក្រៅពីរដ្ឋមន្រ្តីខាងលើ លោក Fumio Kishida ប្រធានគោលនយោបាយនៃគណបក្ស LDP ដែលជាគណបក្សដឹកនាំរដ្ឋាភិបាល និងជាអតីតរដ្ឋមន្រ្តីការបរទេស និងលោក Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិជប៉ុន ក៏នឹងចូលរួមប្រកួតប្រជែងផងដែរ៕