កូរ៉េខាងត្បូង៖ ឡានបុកជាមួយនឹងរថក្រោះអាមេរិក បណ្តាលឱ្យស្លាប់៤នាក់
- 2020-08-31 07:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង៖ ឡានបុកជាមួយនឹងរថក្រោះអាមេរិក បណ្តាលឱ្យស្លាប់៤នាក់
ចន្លោះមិនឃើញ
ជនជាតិកូរ៉េ ៤នាក់ បានស្លាប់ បន្ទាប់ពីរថយន្តពួកគេ បានបុកជាមួយនឹងរថពាសដែកអាមេរិក កាលពីយប់ថ្ងៃទី៣០ ខែសីហា នៅភាគខាងជើងក្រុងសេអ៊ូល។ ទាហានអាមេរិកម្នាក់ ក៏បានរងរបួសស្រាលផងដែរ។
ជនរងគ្រោះដែលជាប្តីប្រពន្ធពីរគូ បានជួបគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងអំឡុងពួកគេជិះរថយន្តសំដៅទៅផ្ទះ។ ចំណែកទាហានអាមេរិកវិញ គឺបានបើករថក្រោះនេះ សំដៅទៅមូលដ្ឋានវិញក្នុងក្រុង Cheorwon បន្ទាប់ពីធ្វើសមយុទ្ធរួច។ យ៉ាងណាមិញ ប៉ូលិសអះអាងថា ផ្លូវនេះគឺតែងមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថក្រោះអាមេរិក។
រថយន្តប្រភេទ SUV ដែលជួបហេតុការណ៍នេះ បានរងការខូចខាតអស់ស្ទើរតែមើលមិនស្គាល់ទៅហើយ ចំណែកឯរថក្រោះគឺខូចច្រវ៉ាក់។ ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះហើយ៕