បុរស​មាឌ​ធំ​១៤០គីឡូ អាច​សម្រក​បានជាង ៧០​គីឡូ ដោយសារ​តែ​ធ្វើ​រឿង​ទាំង​អស់​នេះ!

  • 2020-09-01 01:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រោះ​តែ​មិន​ពេញ​ចិត្ត​នឹង​រូបរាង​កាយ​ដ៏​ធាត់​ បុរស​ជប៉ុន​ម្នាក់​ឈ្មោះ​ថា Ruibozu បាន​សម្រេច​​កែ​ប្រែ​ទម្លាប់​រស់នៅ​មួយ​ចំនួន ដើម្បី​សម្រក​ទម្ងន់​របស់​ខ្លួន។ ពេល​ចាប់​ផ្ដើម​ដំបូង លោក Ruibozu មាន​ទម្ងន់​​ប្រមាណ ១៤០​គីឡូ​ក្រាម ហើយ​មក​ទល់​នឹង​បច្ចុប្បន្ន​លោក​អាច​បញ្ចុះ​ទម្ងន់​បាន​​ជាង ៧០​គីឡូ​ក្រាម​ឯណោះ។ លទ្ធផល​សម្រក​ទម្ងន់​ដ៏​អស្ចារ្យ​នេះ​មាន​រយៈពេល​១​ឆ្នាំ ដោយ​គិត​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២០។

លោក Ruibozu បាន​រៀបរាប់​ថា ការ​ដែល​​មាន​សាច់​ខ្លាញ់​ច្រើន​ងាយ​ណាស់​នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម ជា​ដើម។ ហេតុដូច្នេះ​ហើយ​ទើប​លោក​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​បញ្ចុះ​ទម្ងន់​ខ្លួន។ លោក Ruibozu បាន​និយាយ​ថា ការ​ធ្វើ​លំហាត់​ប្រាណ​​មិន​ចេះ​តែ​បង្ខំ​ធ្វើ​តាម​ចិត្ត​ចង់​នោះ​ទេ ពោល​គឺ​ធ្វើ​ទៅ​តាម​កម្រិត​នីមួយៗ​ម្ដង​បន្តិចៗ ដោយ​អាស្រ័យ​ទៅ​ទម្ងន់​ខ្លួន​យើង​ជាក់ស្ដែង ជៀសវាង​ការ​មាន​របួស​នៅ​កំឡុង​ពេល​ហាត់ (សូម​មើល​វីដេអូ​នៅ​ខាង​ក្រោម)។

បន្ថែម​ពី​លំហាត់​ប្រាណ​ខាង​លើ លោក Ruibozu ក៏​ផ្លាស់ប្ដូរ​ទម្លាប់​ហូប​ចុក​ផង​ដែរ ដោយ​ងាក​មក​ទទួល​ទាន​នូវ​របប​អាហារ​ដែល​មាន​សារធាតុ​ខ្លាញ់​តិច​តួច​បំផុត​ដូចជា បន្លែ និង​សាច់​ទ្រូង​មាន់ ជា​ដើម។

ក្រោយ​ជោគជ័យ​លើ​ការ​សម្រក​ទម្ងន់ លោក Ruibozu ក៏​បាន​បង្ហោះ​វីដេអូ​លើក​ទឹកចិត្ត​បុគ្គល​ដែល​ធាត់ៗ​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម YouTube ដោយ​មាន​ដូចជា​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ក៏ដូចជា​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ៕

ប្រភព៖ 9gag ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;