Donny ​ថត​វីដេអូ​លា​ក្លឹប​ចាស់​ Ajax ក្រោយ​ដំណឹង Man Utd ​ព្រម​ព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​រួច​រាល់​

  • 2020-09-01 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើ​ប្រយុទ្ធ​ Donny van de Beek ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅក្នុង​វីដេអូ​្លខ្លី ដែលថត​ដើម្បី​រំលឹក​អនុស្សាវរីយ៍​នៅ​ក្នុង​កីឡដ្ឋាន​កឹ្លប​ Ajax ជា​ទី​កន្លែង​គេ​ធ្លាប់​ហាត់​និង​លេង​បាល់​ អស់​ជា​ច្រើន​ឆ្នាំតាំងពី​ធំ​ដឹងក្តី​ម្ល៉េះ។

​នេះ​អាច​ ​ជា​សញ្ញា​បញ្ជាក់​ច្បាស់​រឿង​ដែល​រូប​គេ​ ​កំពុង​ត្រូវ​បាន​ ​​សារព័ត៌មាន​ហូឡង់ De Telegraaf ចុះផ្សាយ​ថា ​ក្លឹប​ធំ​នៅ​អង់គ្លេស​ ​Manchester United ​បាន​ព្រម​ព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Donny ​រួច​រាល់​ក្នុង​តម្លៃ​ជាង ៤០ លាន​ផោន​ក្នុង​កុងត្រា ៥ឆ្នាំ។ កីឡាករវ័យ ២៣ឆ្នាំនេះ នឹងពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃនេះទៀត។ បើទោះ​ជា​មិន​ទាន់​ផ្លូវការ​ក៏​ដោយ​ តែ​គេ​បាន​ដឹង​ថា ការ​ចរចារ​រវាង​ក្លឹប​ ​អាច​នឹងបញ្ចប់​ក្នុង​​សប្ដាហ៍​នេះ​៕

​​វីដេអូ​ Donny លា​ក្លឹប​ចាស់​ Ajax បង្ហោះ​ដោយ 433 Studio តែបានលុបចេញវិញម្សិលមិញ៖

រូបថត ៖ GETTY IMAGES

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;