ទីបំផុតស្គាល់ឈ្មោះហ្គេមកម្សាន្តថ្មីនៅកម្ពុជា ដាក់ឲ្យលេងសាកល្បងថ្ងៃនេះ!

  • 2020-09-01 04:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ្គេម​កម្សាន្ត​ថ្មី​សម្រាប់ Gamer នៅ​កម្ពុជា​យើង ទី​បំផុត​បាន​ដាក់​ឲ្យ​លេង​សាក​ល្បង​​​ជា​ផ្លូវ​ការ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ​ ដែល​​វា​មាន​ឈ្មោះ​ថា​ AOG Mobile (Arena of Glory)។

​សម្រាប់​​ការ​លេង​សាក​ល្បង​​ដំណាក់​កាល​ដំបូង​​នេះ មាន​បើក​ជូន​សម្រាប់​តែ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍ Android ជា​មុន​សិន ដោយសម្រាប់ឧបករណ៍ iOS នឹងមានក្នុងពេលឆាប់ៗ។

ហ្គេម​ AOG Mobile មាន​លក្ខណៈ​ឡូយខ្លាំង ​ដោយ​មាន​នូវ​​ hero ច្រើនស្អាតៗ​ឲ្យជ្រើសរើស, ​មាន​ក្រាហ្វិក​កម្រិត​ខ្ពស់អាចបង្ហាញរូបភាពបានស្អាត, មាន Map ទំហំធំ, មាន​ការ​កំណត់ Rank ត្រឹមត្រូវ ហើយ​មាន​ឱកាសប្រកួតក្នុងកម្មវិធីប្រកួត Tournament យករង្វាន់​ក្នុង​គោលដៅ​ជម្រុញ​កីឡា E-Sport នៅ​កម្ពុជា​។

​ដើម្បី​ដឹង​ពី​ព័ត៌មាន​​​ថ្មីៗ​ទាក់​ទង​នឹង​ហ្គេម​ AOG Mobile លោក​អ្នក​អាច​​តាម​ដាន​នៅ​លើ​ទំព័រ Facebook ផ្លូវ​ការ​របស់​ហ្គេម ដែល​មាន​ឈ្មោះ​ថា​ Arena of Glory ។​​​

គួរ​ដឹង​​ដែរ​ថា​ហ្គេម​ AOG Mobile គឺ​នាំ​មក​ជូន​ដោយ ​Sabay Digital Corp ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ​របស់ Sabay Digital ដែល​កន្លង​មក​ក្រុមហ៊ុន​ក៏​បាន​​​ដាក់​ឲ្យ​លេង​នូវ​ហ្គេម​កម្សាន្ត​ល្បីៗ​ជាប្រភេទ​វិញ្ញាសាកីឡា E-Sport ជា​ច្រើន​ផង​ដែរ៕

ចុចអាន៖ ការប្រកួត E-Sport ដ៏ធំ ដែលមានប្រាក់រង្វាន់សរុប ២០០លានរៀល នឹងរៀបចំឡើងឆាប់ៗនេះ!

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;