Zlatan និយាយ​យ៉ាង​ជឿ​ជាក់​ថា​ AC milan ​ត្រូវ​តែ​ឈ្នះ​ពាន​ ​រដូវកាល​ក្រោយ​ ​

  • 2020-09-01 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Zlatan Ibrahimovic ​​បាន​សម្រេច​បន្ត​កិច្ចសន្យា​ជាមួយ​ក្លឹប AC Milan ១ ឆ្នាំ​ទៀត។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ​ក៏​បាន​ប្តូរ​លេខ​អាវ​ពី ២១ ​មក​លេខ ១១ វិញ​រួច​ហើយ​ ​ព្រម​ទាំង​ផ្ដល់​បទ​សម្ភាសន៍​ Milan TV ដូច្នេះ​ថា​៖ "AC Milan ត្រូវ​តែ​ធ្វើ​យ៉ាង​ ​ដើម្បី​ត្រឡប់​មក​ភាព​ខ្លាំង​វិញ​ ដូច​​ពី​អតីត​កាល។​​”

​Zlatan បន្តថា​ "រដូវកាល​នេះ យើង​មិន​ទាន់​បាន​ឈ្នះ​ពាន​អ្វី​ទេ​ ​ដូច​នេះ​រដូវកាល​ក្រោយ យើង​ត្រូវ​តែ​ឈ្នះ​ពាន​ណា​មួយ​ឲ្យ​ខាន​តែ​បាន [ពាន​លីគ Serie Aឬ​ពាន Coppa Italia ឬ​ពាន​ Super Cup មិន​បាន​បញ្ជាក់]។"

រំ​ឮក​ដែរ​ថា ​​រដូវកាល ២០១៩-២០២០ AC បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៦ ក្នុង​លីគ​ និង​​យក​បាន​កៅអី​ចូល​លេង​ពាន​អឺរ៉ុប​ Europa League ជា​ពិសេស អំឡុង​ពេល​ត្រឡប់​ពី​ ​កូវីដ​១៩ លីគ​បើក​ឡើង​វិញ​ ​AC Milan ​ប្រកួត ១៣ ដង​​ជាប់ៗគ្នា ឈ្នះ​ទាំងអស់ ៕

Zlatan Ibrahimovic
បន្ត​កិច្ចសន្យា​ជាមួយ​ក្លឹប AC Milan ១ ឆ្នាំ​ទៀត

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;