តារាសិចស៊ីកូរ៉េ បង្ហាញពីអារម្មណ៍ពិត ក្រោយស្លៀកពាក់ស្ទើរលេចចេញល្វែងលើទាំងស្រុង
- 2020-09-02 01:19:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសិចស៊ីកូរ៉េ បង្ហាញពីអារម្មណ៍ពិត ក្រោយស្លៀកពាក់ស្ទើរលេចចេញល្វែងលើទាំងស្រុង
ចន្លោះមិនឃើញ
Oh In Hye គឺជាតារាស្រីកូរ៉េខាងត្បូងមួយរូប ដែលមានគេចាប់អារម្មណ៍ជាខ្លាំង កាលពីកំឡុងពេលទៅចូលរួមនៅក្នុងកម្មវិធី Busan International Film Festival នាឆ្នាំ២០១១កន្លងទៅ។ គ្រានោះ សារព័ត៌មានជាច្រើន ក៏ដូចជាបណ្ដាអ្នកទស្សនា បានធ្វើការរិះគន់យ៉ាងចាស់ដៃជាទីបំផុតចំពោះការស្លៀកពាក់បែបសិចស៊ីទទួលយកមិនបានរបស់ Oh In Hye។
កាលពីពេលថ្មីៗនេះ Oh In Hye បានបង្ហាញមុខសាជាថ្មីម្ដងទៀត ហើយនាងក៏បានបង្ហាញពីអារម្មណ៍ពិតផងដែរចំពោះស្រមាលអតីតកាលរបស់ខ្លួនកាលពី៩ឆ្នាំមុន។ ឆ្លើយតបនៅក្នុងកម្មវិធីមួយ តារាស្រីកើតនៅឆ្នាំ១៩៨៤រូបនេះ បានរៀបរាប់ថា នាងពិតជាសោកស្ដាយចំពោះការស្លៀកពាក់ពីមុនណាស់ ហើយប្រសិនអាចទាញវេលាឲ្យត្រឡប់ក្រោយ នោះនាងនឹងរើសសម្លៀកបំពាក់សក្ដិសមជាងនេះ ដែលមិនសិចស៊ីជ្រុលហួសហេតុអ៊ីចឹងឡើយ។ ដោយឡែកពាក់ព័ន្ធនឹងការងារសិល្បៈវិញ នាងមិនមាននរណាម្នាក់ហ៊ានហៅទៅថតទេ ព្រោះតែទស្សនិកជនមិនពេញចិត្តរូបនាងច្រើន។ យ៉ាងណាមិញ Oh In Hye បានអះអាងថា នាងមិនចោលសិល្បៈឡើយ ហើយនាងត្រៀមទទួលការងារថតជានិច្ច បើទោះជាឲ្យដើរតួតូចតាចក៏ដោយ៕