៤​មូលហេតុ​ធំៗដែល​មាន​មនុស្ស​រៀបការ​ជាមួយ​នឹង​សត្វ

  • 2020-09-02 06:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ពេល​បច្ចុប្បន្ន មាន​ករណី​កម្រ​មួយ​ចំនួន​ដែល​មនុស្ស​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នឹង​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​​ដូចជា ឆ្កែ ឆ្មា គោ ផ្សោត និង​កង្កែប ជា​ដើម។ វា​ហាក់​បី​ដូចជា​​រឿង​​ចម្លែក​ខ្លាំង​សម្រាប់​មនុស្ស​ទូទៅ តែ​បើ​ក្រឡេក​មក​មើល​មូលហេតុ​​ចម្បងៗ​​មួយ​ចំនួន​ខាង​ក្រោម អ្នក​ប្រហែល​ជា​យល់​ពី​អារម្មណ៍​ពួក​គេ​មិន​ខាន៖

១. ភាព​ខក​ចិត្ត​នឹង​​ចំណង​ស្នេហ៍​បរាជ័យ​ជា​ច្រើន​លើក​ច្រើនសា

ធ្លាប់​មាន​ស្ត្រី​ម្នាក់​ឈ្មោះ Elizabeth Hoad ​ខក​បំណង​នឹង​ស្នេហា​របស់​នាង​ជា​ច្រើន​ដង ពោល​គឺ​ផ្ដាច់​ពាក្យ​៤​ដង និង​​បរាជ័យ​រឿ​ង​ស្នេហ៍​២២០​ដង។ ហេតុ​ដូច្នេះ​ហើយ​​ទើប​នាង​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ឆ្កែ​ចិញ្ចឹម​ទៅ​វិញ។

Elizabeth Hoad និង​ស្វាមី​ជា​សត្វ​សុនខ
**២. រស់នៅ​ជាមួយ​នឹង​សត្វ​មិន​សូវ​សៅហ្មង​ចិត្ត និង​ឯកោ**

បើ​តាម​ការ​សិក្សា​​មួយ​របស់ National Library of Medicine របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា ការ​ដែល​មាន​សត្វ​ចិញ្ចឹម​គឺ​ល្អ​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​មនុស្ស ដោយ​វា​អាច​ជួយ​កាត់​បន្ថយ​ភាព​ឯកោ និង​ភាព​​ទុក្ខ​សោក​ ជា​ដើម។ កត្តា​នេះ​ជំរុញ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចាប់​ផ្ដើម​យល់​ថា សត្វ​ចិញ្ចឹម​គឺ​ជា​ដៃគូ​ជីវិត​ដ៏​ល្អ​ជាង​ការ​ដែល​​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មនុស្ស​ដូច​គ្នា។ ការ​សិក្សា​ដដែល​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា ទំនាក់​ទំនង​ស្នេហា​រវាង​មនុស្ស​និង​សត្វ​នេះ​ច្រើន​តែ​កើត​ឡើង​ចំពោះ​ស្ត្រី​ភេទ។

រូប​តំណាង

៣. សត្វ​ស្មោះត្រង់​​ជាង​មនុស្ស

ជា​ឧទាហរណ៍ មាន​ស្ត្រី​ម្នាក់​​ឈ្មោះ Wilhelmina Morgan Callaghan បាន​​យក​សត្វ​ឆ្កែ​ចិញ្ចឹម​ធ្វើ​ជា​ស្វាមី ក្រោយ​រឿងរ៉ាវ​ជីវិត​នាង​ធ្លាក់​ដុនដាប​ខ្លាំង ហើយ​គ្មាន​នរណា​អើពើ សូម្បី​តែ​​ក្រុម​គ្រួសារ លើក​លែង​តែ​សត្វ​ឆ្កែ​១​គត់​ដែល​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​នាង ហើយ​មិន​​ទៅ​​ណា​ចោល​នាង។

Wilhelmina Morgan Callaghan និង​ស្វាមី​ជា​សត្វ​សុនខ

៤. ជំនឿ

ចំណង​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​និង​សត្វ​មួយ​ចំនួន កើត​ឡើង​​ក្រោម​រូបភាព​នៃ​ជំនឿ​អរូបិយ។ ជំនឿ​ទាំង​នោះ​មាន​ដូចជា រៀបការ​ជាមួយ​សត្វ​ដើម្បី​បណ្ដេញ​ខ្មោច​ឬ​ព្រាយ រៀបការ​ដើម្បី​នាំ​សំណាង​ល្អ ឬ​ព្យាបាល​ជំងឺ​ ជា​ដើម៕

រូប​តំណាង

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;