Toyota Land Cruiser Prado ឆ្នាំ២០២១ ម៉ាស៊ីនខ្លាំងជាងមុន ស៊ីប្រេង៧លីត្រ/១០០គ.ម៉

  • 2020-09-02 01:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Land Cruiser Prado ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប បន្ទាប់ពីបានប្រកាសរួចមកហើយ នៅក្នុងប្រទេសកំណើតឲ្យរបស់ខ្លួន។

អ្វីដែលផ្លាស់ប្តូរនោះគឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbo ទំហំ ៤ស៊ីឡាំង ដែលបំពាក់លើ Land Cruiser Prado ថ្មី មានកម្លាំងខ្លាំងជាងមុន ២៦សេះ សរុប ២០៤សេះ។

ជាលទ្ធផល វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីប្រេងវិញគឺត្រឹមតែ ៧លីត្រ/១០០គីឡូម៉ែត្រ។ ម៉ាស៊ីនខាងលើនេះដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ 4WD មកស្តង់ដារតែម្តង។

ក្រៅពីមានកម្លាំងខ្លាំង Toyota Land Cruiser Prado ឆ្នាំ២០២១ ក៏បានអាប់ដេតលើប្រព័ន្ធកម្សាន្ត ដោយ Software និងការឆ្លើយតបរបស់អេក្រង់ មានល្បឿនលឿនជាងមុន ហើយទំព័រ Home អាចកែកុនបាន ក៏ដូចជាគាំទ្រមុខងារ Apple CarPlay និង Android Auto ទៀតផង។

បន្ថែមពីនេះ វាក៏បំពាក់ប្រព័ន្ធ Toyota Safety Sense ជំនាន់ទី២ មកស្តង់ដារ ដោយក្នុងនោះមានបន្ថែមមុខងារដូចជា Pre-Collision System (PCS) ជាមួយ Night Time Pedestrian និង Daytime Cyclist Detection ព្រមទាំង Intelligent Adaptive Cruise Control ផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

;