ភោជនីយដ្ឋានស្មៅទន្លេ នឹងផ្លាស់ប្តូររូបប្រាសាទនេះ ក្រោយមន្ទីរវប្បធម៌ស្នើឱ្យរុះរើ
- 2020-09-02 07:43:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភោជនីយដ្ឋានស្មៅទន្លេ នឹងផ្លាស់ប្តូររូបប្រាសាទនេះ ក្រោយមន្ទីរវប្បធម៌ស្នើឱ្យរុះរើ
ចន្លោះមិនឃើញ
លោក ប៉េង ឈុន ម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបង្ហាញរូបប្រាសាទថ្មី (ទម្រង់រូបក្លោងទ្វារឋានសួគ៌ នៅកោះបាលី ឥណ្ឌូណេស៊ី) នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្នើឱ្យរុះរើរូបសិប្បនិមិ្មតតួប៉មប្រាសាទនគរបាជ័យដែលបានដាក់តាំងនៅភោជនីយដ្ឋាននេះចេញវិញ ក្នុងរយៈពេល ៣ថ្ងៃ។
មន្ទីរវប្បធម៌ខេត្តបានលើកឡើងតាមរយៈលិខិតកាលពីថ្ងៃទី១កញ្ញាថា រូបនេះ គឺមានសណ្ឋានខុសនឹងទម្រង់ទ្រង់ទ្រាយដើម រចនាបថខ្មែរ ដោយយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញែកចេញជាពីរចំណែក៕