សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​មី! នេះ​វិធីសម្ងាត់​៤​យ៉ាងជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​មី

  • 2020-09-03 07:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មី​គឺ​ជា​ប្រភេទ​អាហារ​លឿន​រហ័ស​ទាន់​ចិត្ត និង​មាន​រសជាតិ​ឆ្ងាញ់ ដែល​ជា​​ការ​ពេញ​និយម​សម្រាប់​មនុស្ស​ភាគ​ច្រើន។ ប៉ុន្តែ​បើ​និយាយ​ដល់​សារប្រយោជន៍​​ចំពោះ​សុខភាព​វិញ​គឺ​សឹង​តែ​គ្មាន​ទាល់​តែ​សោះ។ ចុះ​ត្រូវ​ធ្វើ​ដូចម្ដេច បើ​អ្នក​ពិត​ជា​ចូលចិត្ត​ញ៉ាំ​មី​ខ្លាំង? ដំណោះ​ស្រាយ​គឺ​មិន​មែន​​​អត់​នោះ​ឡើយ។ យើង​មិន​អាច​ធ្វើ​​ឲ្យ​ការ​ទទួល​ទាន​មី​ផ្ដល់​ផល​ល្អ​​ដល់​សុខភាព​ទេ តែ​យើង​អាច​កាត់​បន្ថយ​​ផល​អាក្រក់​វា​បាន​តាម​រយៈ​វិធី​សាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ចេះ​ពិនិត្យ​មើល​កម្រិត​សូដ្យូម

មុន​នឹង​​ទៅ​ទិញ​មី​ញ៉ាំ យើង​គប្បី​​​ក្រឡេក​មើល​កញ្ចប់​វា​ជា​មុន​សិន ដើម្បី​ដឹង​ពី​បរិមាណ​សូដ្យូម។ ជា​ឧទាហរណ៍​មាន​មី​ខ្លះ​មាន​បរិមាណ​សូដ្យូម​ច្រើន​ដល់​ជាង​៨០០​មិល្លីក្រាម ឬ​៩០០​មិល្លីក្រាម​ឯណោះ។ បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​គួរ​​ទទួល​ទាន​សូដ្យូម​មិន​​លើស​ពី ២៣០០​​មិល្លីក្រាម​ក្នុង​១​ថ្ងៃ​ឡើយ។

២. បន្ថែម​បន្លែ

វា​មិន​ចំណាយ​ពេល​យូរ​ទេ​ដោយ​គ្រាន់​តែ​បន្ថែម​បន្លែ​ស្រស់​ចូល​ទៅ​ក្នុង​ទឹក​ស៊ុប​មី។ បន្លែ​ស្រស់​ទាំង​នេះ​នឹង​ជួយ​កាត់​បន្ថយ​គុណ​វិបត្តិ​នៃ​មី ហើយ​ជួយ​​ផ្ដល់​វីតាមីន​ចិញ្ចឹម​ដល់​រាងកាយ ក៏ដូចជា​សារធាតុ​សរសៃ​​ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ។

៣. ចម្អិន​មី​ជាមួយ​សាច់ និង​ស៊ុត

ការ​ថែម​សាច់​និង​ស៊ុត​ជាមួយ​មី នឹង​ជួយ​ផ្ដល់​ប្រូតេអ៊ីន​បន្ថែម​ចំពោះ​អ្នក​ទទួល​ទាន (ចំពោះ​អ្នក​តម​សាច់ អាច​ដាក់​បន្ថែម​សណ្ដែក​ខៀវ និង​តៅហ៊ូ ព្រោះ​វា​ក៏​សម្បូរ​ប្រូតេអ៊ីន​ផង​ដែរ)។

៤. មាន​គំនិត​ច្នៃ​ប្រឌិត​ដោយ​ខ្លួន​ឯង

កុំ​ញ៉ាំ​តែ​មី​មួយ​មុខ​គត់! ត្រូវ​ចេះ​មាន​គំនិត​កែច្នៃ​វា​ខ្លះ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់។ ជា​​ឧទាហរណ៍​ ​​​​​​​​​​​​​​​​អ្នក​អាច​ញ៉ាំ​មី​បណ្ដើរ ក្លែម​បន្លែ​ឬ​ផ្លែ​ឈើ​ស្រស់​បណ្ដើរ​ក៏​ជា​រឿង​ល្អ​ម៉្យាង​ដែរ៕

ប្រភព៖ SpoonUniversity ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;