PUBG ក៏ត្រូវបិទមិនឲ្យលេងនៅចិនដែរ មិនមែនតែនៅឥណ្ឌាទេ

  • 2020-09-03 06:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


PUBG Mobile ស្ថិត​ក្នុង​ចំណោម​កម្មវិធី​ចិន​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ប្រកាស​បិទ​មិន​ឲ្យ​ប្រើ​នា​ថ្ងៃ​ទី២ ខែ​កញ្ញា​ម្សិលមិញ​នេះ ​ដោយ​មាន​ការ​រាយការណ៍​ទាក់ទងនឹងកម្មវិធីទាំងនេះ ថាបានលួចយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។

PUBG Mobile
គួរ​ដឹង​ថា​ក្រៅ​​ពី​ប្រទេស​ឥណ្ឌា PUBG Mobile ​ក៏​​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ចិន​បិទ​ឲ្យ​លេង​​កាល​ពី​ដើម​ខែ​​ឧសភា ឆ្នាំ ២០១៩ កន្លង​ទៅ ដោយ​សារ​កត្តា​នយោបាយ និង​វប្បធម៌ ​និង​ដោយ​សារ​តែ​រដ្ឋាភិបាល​ចិន​បាន​ក្លាយ​ជា​សត្រូវ​នឹង​វីដេអូ​ហ្គេម​ដោយ​យល់​ឃើញ​ថា​វា​ធ្វើ​ឲ្យ​មនុស្ស​ញៀន និង​មាន​បង្ហាញ​រូបភាព​ហិង្សា​ខ្លាំង។
Game of Peace

យ៉ាងណាក្ដី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ Tencent ដែល​ជា​អ្នក​ចែក​ចាយ​ហ្គេម PUBG Mobile ​បាន​បង្កើត​​ហ្គេម​ថ្មី​មក​ជំនួស​ហ្គេម​ PUBG Mobile ដែល​មាន​ឈ្មោះ​ថា​ "Game of Peace”។ Tencent បាន​អនុញ្ញាត​ឲ្យ​អ្នក​លេង​ផ្ទេរ​តួ​អង្គ​ពី​ PUBG Mobile ទៅ​​កាន់​ Game of Peace ​ដោយ​មិន​មាន​បាត់បង់​របស់របរ​អ្វី​នោះ​ឡើយ ហើយ​វា​មាន​របៀប​លេង​ស្រដៀង​នឹង​ PUBG ​ផង​ដែរ។

​ហ្គេម​​ថ្មី​ដែល​ជំនួស​ PUBG Mobile ​នៅ​តែ​អាច​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំងនៅ​ប្រទេស​ចិន ដោយ​​គ្រាន់​តែ​បើក​ឲ្យ​ដោនឡូត​តែ ៣ ​ថ្ងៃ​ដំបូង​ ហ្គេម​​នេះ​​ហក់​ឡើង​លេខ ១ លើ App Store ​ដែល​ជួយ​ឲ្យក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​របស់​ចិន​ Tencent​ រក​​ចំណូល​បាន​ដល់​ទៅ ​​១៤ លាន​ដុល្លារ​អាមេរិក ​ក្នុង​ពេល​​មួយ​ពព្រិច​ភ្នែក៕​​​​​​​​​​​​​

ប្រភព៖ VentureBeat ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;