Gareth Bale អស់​សំណើច​រូប​ខ្លួន​ឯង​ ​ពេល​គេ​ថត​បាន​កំពុង​គ្រវាស់​សក់​វែង​អន្លាយ

  • 2020-09-03 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​រូប​ប៉ុន្មាន​សន្លឹក​ ​អំឡុង​ពេល​ខ្សែប្រយុទ្ធ​ឆ្នើម​ Gareth Bale​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ វែល ​បាន​ធ្វើ​ឲ្យ​មាន​ផ្ទុះ​សំណើច​ជា​ខ្លាំង​ ​ពិសេស​សក់​វែង​អន្លាយរបស់​គេ ​ពេល​គ្រវាស់​ទៅស្រីៗ​សុំ​ចាញ់។ ​

​មិន​បាន​ប៉ុន្មាន​រូប​នោះ​ល្បី​ដល់​សាមី​ខ្លួន ​Bale ​ក៏​យក​ទៅ​ប្តូរ Profile ​នៅ​លើ Twitter ហើយ​ថែម​ទាំង​​សរសេរ​ថា "Profile ថ្មី​! ហាហា!” ។

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ UEFA Nations League ​នឹង​ចាប់​ផ្តើម (​យប់​ម៉ោង២ ថ្ងៃសៅរ៍​ទី​៥​ខែ​កញ្ញា) ​ដោយ​​ក្រុម​ទាំង ៥៥ ​នៅ​តំបន់​អឺរ៉ុប​មាន​ការ​ចាប់​ឆ្នោត​បែង​ចែក​ រួច​រាល់​ហើយ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;