De Gea ជាប់ជាកីឡាករល្អជាងគេ ក្រោយចប់ប្រកួត អេស្ប៉ាញ ស្មើ អាឡឺម៉ង់ នាទី ៩០+៥
- 2020-09-04 02:59:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea ជាប់ជាកីឡាករល្អជាងគេ ក្រោយចប់ប្រកួត អេស្ប៉ាញ ស្មើ អាឡឺម៉ង់ នាទី ៩០+៥
ចន្លោះមិនឃើញ
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ UEFA Nations League មាន ១០ គូតាមពូលនិមួយៗធ្វើការប្រកួតគ្នា កាលពីយប់ថ្ងៃទី ៣ កញ្ញា។ គូប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ស្ថិតក្នុងពូល ៤ នៃ League A ។ ខ្សែប្រយុទ្ធ Timo Werner ស៊ុតឲ្យអាឡឺម៉ង់នាំមុខនាទី ៥០ មកម្ល៉េះ ប៉ុន្តែត្រូវបាន ខ្សែការពារ Jose Gayà ទាត់បញ្ចូលទី ជួួយ អេស្ប៉ាញ តាមស្មើ អាឡឺម៉ង់ នៅនាទី ៩០+៥ បញ្ចប់លទ្ធផល ១-១ យកបានម្ខាង១ពិន្ទុប៉ុណ្ណោះ។
ក្រោយចប់ការប្រកួត អ្នកចាំទីដៃទី ១ David De Gea លេងឲ្យក្លឹប Manchester United ជាប់ជាកីឡាករល្អជាងគេ (Man of the Match) ក្រោយពេលជួយទប់សង្គ្រោះបាល់៧ដង ពីការប៉ុនប៉ងស៊ុតរបស់កីឡាករ អាល្លឺម៉ង់។
វីដេអូហាយឡាយខាងក្រោម៖
លទ្ធផលទាំង១០ គូ