​ប្រធាន​លីគ Bundesliga៖ "​អ្នក​គាំទ្រ​ក្លឹប​​ ​នឹងអាច​ចូល​មើល​បាល់ក្នុង​កីឡដ្ឋាន​បាន​"

  • 2020-09-04 06:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នា​យុទ្ធនាការ​ប្រកួត​ប្រជែង​ពាន​រដូវកាល ២០២០-២០២១ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៨ ខែកញ្ញា​ខាង​មុខ​នេះ​ ​លីគ​កំពូល​អាឡឺម៉ង់ Bundesliga ​និង​លីគ​លំដាប់​២ ​ដែល​មាន​សរុប ​៣៦ក្រុម​គ្រោង​នឹង​អនុញ្ញាតិ​ឲ្យ​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់​ក្លឹប​ អាច​ចូល​មក​ទស្សនា​ដោយ​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ តែ​​ក្នុង​ចំនួន​កំណត់​មួយ​សិន​។

​ប្រធាន​គ្រប់គ្រង​​លីគ​ប្រចាំ​ប្រទេស​អាឡឺម៉ង់លោក​ Cristain Seifert ​បាន​លើក​ឡើង​ថា​ ​"គ្រប់​ក្លឹប​ទាំង​អស់​ ​បាន​រៀប​ចំ​ឯកសារ​ ​និង​ធ្វើការ​ងារ​​​ពាក់ព័ន្ធ​នានា​ជាមួយ​អាជ្ញាធរ​សុខាភិបាល​រួច​រាល់​ហើយ​ ​ដើម្បី​ធានា​សុវត្ថិភាព​។”

​ដោយ​អនុវត្ត​តាម​គម្រោង​ ​ជំនួប​បើកឆាក​ ​រវាង​ក្រុម RB Leipzig ទល់​នឹង​​ Nurnberg ​នៅ​ថ្ងៃ​ទី ១២ ​ខែ​កញ្ញា​ខាង​មុខ​នេះ​ ​ជុំ​ទី១ពាន Germany Cup ឬ​ពាន​ ​DFB Pokal ​នឹង​អនុញ្ញាតិ​ឲ្យ​អ្នក​គាំទ្រ Leipzig ចូល​បាន​​ប្រមាណ​ជា ៨៥០០ នាក់ (២០% នៃ​ចំនួន​សរុប​នៃ​កីឡដ្ឋាន)​៕ ប្រភព៖ news24

លោក​ Cristain Seifert
អ្នកគាំទ្រក្លឹប RB Leipzig

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;