វៀតណាមមានកម្លាំងយោធាទុកបម្រុងប្រើច្រើនជាងថៃដល់ ២៥ដង
- 2020-09-07 00:59:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមមានកម្លាំងយោធាទុកបម្រុងប្រើច្រើនជាងថៃដល់ ២៥ដង
ចន្លោះមិនឃើញ
បច្ចុប្បន្ន ប្រទេសវៀតណាមមានកម្លាំងយោធាសកម្មចំនួនសរុប ៤៨២ ០០០នាក់ តែបើនិយាយពីប្រទេសថៃវិញគឺមានត្រឹម ៣៦០ ៨៥០នាក់ប៉ុណ្ណោះ។ មួយវិញទៀតបើលើកឡើងអំពីកម្លាំងយោធាបម្រុងរបស់វៀតណាមមានដល់ ៥លាននាក់ឯណោះ ខណៈដែលថៃមានត្រឹម ២០ម៉ឺននាក់។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយវិបសាយ Global Firepower គិតត្រឹមខែកញ្ញា ឆ្នាំ២០២០។
កម្លាំងយោធាវៀតណាមមានដូចជា៖
ប្រជាជនសរុប៖ ប្រមាណ ៩៧លាននាក់
កម្លាំងដែលអាចប្រើការបាន៖ ៥១ ០៤៣ ២១៦នាក់
កម្លាំងដែលសក្ដិសមចូលយោធា៖ ៤១ ៨០៤ ៣៩៤នាក់
អាយុប្រជាជនដែលដល់វ័យយោធាប្រចាំឆ្នាំ៖ ១ ៦៥១ ២៧៤នាក់
កម្លាំងយោធាសរុប៖ ៥ ៤៨២ ០០០នាក់
កម្លាំងយោធាសកម្ម៖ ៤៨២ ០០០នាក់
កម្លាំងយោធាបម្រុងទុក៖ ៥ ០០០ ០០០នាក់
កម្លាំងយោធាថៃមានដូចជា៖
ប្រជាជនសរុប៖ ប្រមាណ ៦៨លាននាក់
កម្លាំងដែលអាចប្រើការបាន៖ ៣៥ ៥៤៣ ០១៤នាក់
កម្លាំងដែលសក្ដិសមចូលយោធា៖ ២៧ ៣៦៨ ១២១នាក់
អាយុប្រជាជនដែលដល់វ័យយោធាប្រចាំឆ្នាំ៖ ១ ០៩៤ ៧២៥នាក់
កម្លាំងយោធាសរុប៖ ៥៦០ ៨៥០នាក់
កម្លាំងយោធាសកម្ម៖ ៣៦០ ៨៥០នាក់
កម្លាំងយោធាបម្រុងទុក៖ ២០០ ០០០នាក់