កំពូលតារាថៃ ដែលមានតម្លៃខ្លួនកើនកប់ពពកក្រោយពេលប្រកាសថាស្រលាញ់គ្នា
- 2020-09-07 03:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាថៃ ដែលមានតម្លៃខ្លួនកើនកប់ពពកក្រោយពេលប្រកាសថាស្រលាញ់គ្នា
ចន្លោះមិនឃើញ
នៅក្នុងចំណោមគូស្នេហ៍តារាថៃជាច្រើន កំពូលតារាសម្ដែង Nadech និង Yaya គឺជាសិល្បករ២ដួងដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅពេលចួលរួមកម្មវិធីតែមួយ។
កាលពីថ្ងៃទី ៦ ខែកញ្ញាមុននេះ បណ្ដាញព័ត៌មាន Thairath TV បានរាយការណ៍ថា គូស្នេហ៍តារាសម្ដែងលំដាប់ A ថៃ Nadech Kugimiya និង Yaya Urassaya គឺជាសិល្បករ២ដួងដែលរកបានចំណូលខ្ពស់បំផុតនៅពេលចួលរួមនៅក្នុងកម្មវិធី១។ ប្រភពដដែលបានលើកឡើងថា កាលពីខែសីហា នៅពេលស្រីស្រស់ប្រុសស្អាតរូបនេះ ចូលរួមក្នុងកម្មវិធីមួយ ពួកគេទទួលបានតម្លៃខ្លួន ៩សែនបាត (ជិត ៣ម៉ឺនដុល្លារ)។ តារាប៉ុស្តិ៍លេខ៣ទាំង២បានស្រលាញ់គ្នា ១០ឆ្នាំមកហើយ។
បច្ចុប្បន្ន តារាទាំង២ខាងលើគឺនាំមុខគេ ដោយមានតម្លៃខ្លួនខ្ពស់បំផុត នៅពេលចូលរួមកម្មវិធីរួម។ ចំណាត់ថ្នាក់លេខ ២ ធ្លាក់លើតារាសម្ដែងប្រុសស្រី Toon Artiwara និង Koy Rachwin ដោយពួកគេទទួលបាន ៨សែន ៥ម៉ឺនបាត (២ម៉ឺន ៦ពាន់ដុល្លារ) សម្រាប់កម្មវីធីមួយ។
ចំណាត់ថ្នាក់លេខ ៣ ធ្លាក់លើគូស្នេហ៍ដែលនៅទ្រនំផ្សេងគ្នាគឺ Weir Sukollawat និងរាជិនីទូរទស្សន៍ Bella Ranee ដោយពួកគេទទួលបានតម្លៃខ្លួន ៨សែនបាត (២ម៉ឺន ៥ពាន់ដុល្លារ) សម្រាប់កម្មវិធីរួមមួយ។
ចំណាត់ថ្នាក់លេខ ៤បានទៅលើគូស្នេហ៍ស្រលាញ់គ្នាយូរឆ្នាំ Mark Prin និង Kimberley ដោយតារាលំដាប់ A ទាំង២ទទួលបានតម្លៃខ្លួន ៦សែនបាត (១ម៉ឺន ៦៩ពាន់ដុល្លារ) សម្រាប់កម្មវិធីមួយរួមគ្នា។
ចំណាត់ចុងក្រោយដែល Thairath TV បញ្ចេញគឺបានលើតារាសម្ដែងល្បីឈ្មោះ Ter Chantavit និង Mai Davika ដោយពួកគេទទួលបានតម្លៃខ្លួន ៥សែនបាត (១ម៉ឺន ៦ពាន់ដុល្លារ) សម្រាប់កម្មវិធីមួយ៕