PCX 150 ២០២០ ថ្មីលក់តាមហាងតម្លៃនៅជាង ៤ពាន់ដុល្លារស្ដើង

  • 2020-09-07 03:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ Honda PCX 150 ត្រូវចិត្តសម្រាប់អ្នកប្រើម៉ូតូប្រភេទលេខអូតូ សាកសមសម្រាប់គ្រប់វ័យ កំពុងមានភាពពេញនិយមនៅលើទីផ្សារប្រទេសកម្ពុជា។

Honda PCX 150 ស៊េរីថ្មីឆ្នាំ២០២០ ប្រើប្រព័ន្ធ Smart Lock, មានឃ្លុបដាក់ឥវ៉ាន់ក្រោមកែបចំណុះ ២៨ លីត្រ,និងមានរន្ធសាកថ្មឧបករណ៍អេឡិចត្រូនិកនៅខាងឆ្វេង,មានបច្ចេកវិទ្យារលត់ពេលឈប់ស្តុប និងប្រព័ន្ធហ្វ្រាំង CBS។

តាមប្រភពពីហាងនៅម្ដុំគិរីរម្យប្រភេទម៉ូតូធំលេខអូតូមួយនេះមានលក់ថ្មីតម្លៃប្រមាណជា ៤ ៣០០ដុល្លារ មួយទឹកតម្លៃប្រមាណជា ៤ ១០០ដុល្លារ។ ងាកមកស៊េរីឆ្នាំ ២០១៩ មួយទឹកតម្លៃប្រមាណជា ៣ ៩០០ដុល្លារ និងស៊េរីឆ្នាំ ២០១៨ តម្លៃប្រមាណជា ៣ ៤៥០ដុល្លារ។

Honda PCX 150 មានស្រោបមុខរាងអក្សរ V, ផ្នែកចំហៀងមានរំលេចដោយអក្សរ PCX ជាប្រភេទ 3D, មានអំពូលភ្លើងមុខ និងក្រោយជាប្រភេទ LED, មានកុងទ័របង្ហាញជាប្រភេទឌីជីថល និងមានកង់ Michelin ទំហំ ១៤ អ៊ីញ៕

ចុចអាន៖

បញ្ជាក់៖​ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុអ​ផ្សាយ តម្លៃទីផ្សារក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;