រកឃើញផូស៊ីលខ្យង ដែលមានអាយុរាប់ពាន់ឆ្នាំ នៅខេត្តបាត់ដំបង

  • 2020-09-07 06:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២ បាន​ចុះ​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញផូស៊ីលខ្យង ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ នៅចំណុចល្អាងភំ្នប្រាំពីរ និង​ចំណុចរណ្តៅចិនកាយថ្ម ស្ថិតក្នុងភូមិអូរដា ឃុំបួរ ស្រុកភំ្នព្រឹក ខេត្តបាត់ដំបង។ នេះបើតាមការបង្ហោះ​នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី៧កញ្ញានេះ។

រូបភាព៖ ក្រសួងបរិស្ថាន
គូស​រម្លឹក​ថា ក្រសួង​បរិស្ថាន​ក៏បានឱ្យដឹងកាលពីខែមុនដែរថា ផូស៊ីល​ត្រី​ ដែលជា​សំណាក​ត្រី​ដែល​បាន​កប់​ក្នុង​ដី​ហើយ​ប្រែ​ក្លាយ​ទៅ​ជា​ថ្ម ត្រូវបាន​រកឃើញនៅ​ខេត្ត​បន្ទាយ​មានជ័យ​ផងដែរ កាលពីឆ្នាំ២០១៩៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;