ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចឱ្យរថយន្តបើកដល់ល្បឿន ១២០គ.ម ក្នុង១ម៉ោង

  • 2020-09-08 02:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ៊ុនChina Railway International Group Co., Ltd ​ដែល​បាន​ធ្វើ​ការសិក្សា​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិ បាន​បង្ហាញ​របាយការណ៍​សិក្សាគម្រោង​សាង​សង់​ផ្លូវ​នេះ​មាន​បី​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិ​សាស្ត្រ​និង​ផល​ប៉ះ​ពាល់ ជាផ្លូវ​រចនា​ឡើង​សម្រាប់​ល្បឿន​លឿន​បំផុត​ត្រឹម ១២០គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្រប​តាម​អនុស្សរណៈ​យោគយល់រវាងកម្ពុជា និងវៀតណាម។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំពិនិត្យ​និង​ពិភាក្សាលើរ​បាយកាណ៍​សិក្សា​គម្រោង​នេះ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នៅ ទីស្ដី​ការ​ក្រសួង។

កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពី របាយការណ៍ ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេក ទេសលើ គម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតក៏ដូចជា វេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំ​ដៅ​ឱ្យ​របាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ ក្រសួង​ក៏​ដូច​ជា​រាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុង​ជ្រោយ​លើ​ជម្រើស​ផ្លូវទាំងបីនេះ មុន​នឹង​ធ្វើ​ការ​សម្រេច​ថា​តើ​ត្រូវ​ជ្រើស​រើស​យក​ជម្រើស​ផ្លូវ​មួយ​ណា ជាពិសេស ក្រសួង​រង់​ចំា​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​នៅ​ពាក់​កណ្ដាល​ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ លើសពីនេះទៀត លោករដ្ឋលេខាធិការបានបន្តថា៖ ការ​ជ្រើស​រើស​យក​ជម្រើស​ណា​មួយ​នោះ​ត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;