ប្រៀបធៀប​មុខ​ហ្សី​ន​កំពូល​តារា​សម្ដែង​ស្រី​ចិន ទើបដឹងថាយ៉ាងណា

  • 2020-09-08 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


នៅ​ពេល​គ្មាន​ជំនួយ​ពី​គ្រឿង​សំអាង​ក្រែម​ម្សៅ សិល្បការិនី​ចិន​ជា​ច្រើន​មិន​អាច​រក្សា​បាន​សម្រស់​ស្រស់​ស្អាត​ដូច​ពេល​ចូល​ទូរទស្សន៍នោះ​ឡើយ។ យ៉ាងណាក្ដី ក៏​នៅ​មាន​មួយ​ចំនួន​តូច ដែល​ទោះ​បី​ជា​គ្មាន​ផាត់​មុខ ក៏​នៅ​តែ​ស្រស់​ស្អាត​ គ្មាន​អ្វី​ផ្លាស់​ប្ដូរ។

ដោយ​សារ​តែ​ត្រូវ​បង្ហាញ​មុខ​នៅ​ទី​សាធារណៈច្រើន សិល្បការិនី​ចិន​ត្រូវ​ការ​តុបតែង​មុខ ដោយ​គ្រឿង​សំអាង​ក្រាស់​ៗ​ជា​ច្រើន​ម៉ោង រៀងរាល់​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មុខ​របស់​តារា​ស្រី​ទាំង​នេះ​ត្រូវ​មាន​បញ្ហា​ច្រើន​ដូច​ជា​ ឡើង​មុន ស្រអាប់ និង​ខ្មូត​មុខ​ជា​ដើម។ អាស្រ័យ​ហេតុ​នេះ​ហើយ ទោះ​មុខ​កំពុង​មាន​បញ្ហា​ហើយ តែ​ពួក​គេ​នៅ​តែ​បន្ត​ប្រើប្រាស់​គ្រឿង​សំអាង​ដើម្បី​យក​បិតបាំង​ដើម្បី​កុំ​ឲ្យ​ឃើញ​បញ្ហា​ទាំង​នេះ។

ទោះ​ជា​យ៉ាងណាក្ដី ក៏​នៅ​តែ​មាន​ករណី​ពិសេស​មួយ​ចំនួន​ដែរ ទោះ​គ្មាន​ជំនួយ​ពី​ម្សៅ និង​ក្រែម​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មាន​មុខ​ស្អាត​ដូច​ដើម ដោយ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ច្រើន​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​មុខ​ពិត​របស់​តារា​ស្រី​ចិន​មួយ​ចំនួន នៅ​ពេល​មាន​ក្រែ​មម្សៅ និង​មុខ​ធម្មជាតិ​ទាំង​ស្រុង៕

១. Yang Mi

២. Zhou Xun

៣. Yang Zi

៤. Angelababy

៥. Fan Bingbing

៦. Dilraba

៧. Zheng Shuang

៨. Liu Dao

៩. Liu Yifei

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

;