ស្អែកនេះ! ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗ ៤ផ្តល់ការងារជាង ៣០០កន្លែង
- 2020-09-08 06:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អែកនេះ! ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗ ៤ផ្តល់ការងារជាង ៣០០កន្លែង
ចន្លោះមិនឃើញ
ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗ៤ ដោយបាននាំយកឱកាសការងារចំនួន ៣០៦កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន៤ ផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារប្រចាំខែសីហា”។
កម្មវិធី “វេទិកាការងារ” នេះមានក្រុមហ៊ុនធំៗទាំង៤ ដែលបានចូលរួមក្នុងវេទិកាការងារ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket។
សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង ០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
គួរបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ ងារ ជាតិ មុខ របរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ និងទំព័រ http://www.nea.gov.kh facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕