រស់នៅតំបន់អត់សូវមានសេវាទូរសព្ទ ប៉ុន្តែមាន Wi-Fi គួរចេះប្រើមុខងារនេះ
- 2020-09-08 07:15:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅតំបន់អត់សូវមានសេវាទូរសព្ទ ប៉ុន្តែមាន Wi-Fi គួរចេះប្រើមុខងារនេះ
ចន្លោះមិនឃើញ
អ្នកដែលឧស្សាហ៍តាមដានរឿងបច្ចេកវិទ្យាច្បាស់ជាបានដឹងអំពីមុខងារ Wi-Fi Calling លើស្មាតហ្វូន។ Wi-Fi Calling គឺជាមុខងារមួយដែលវាអាចឲ្យអ្នកទទួលការហៅចូលពីលេខទូរសព្ទនានាបាន តាមរយៈប្រព័ន្ធ Wi-Fi ដោយមិនប្រើសេវាទូរសព្ទលើស្មាតហ្វូននោះទេ។
Wi-Fi Calling មានអត្ថប្រយោជន៍មួយចំនួនលើសការពីហៅចូលតាមសេវាទូរសព្ទធម្មតា ដោយវាធ្វើឲ្យការសន្ទនាមានសំឡេងច្បាស់ជាងមុន ប៉ុន្តែក៏អាស្រ័យលើល្បឿនអ៊ីនធឺណិត Wi-Fi របស់អ្នកដែរ។ ហើយប្រសិនបើអ្នករស់នៅតំបន់ដែលមិនសូវមានសេវាទូរសព្ទ ប៉ុន្តែមានអ៊ីនធឺណិត Wi-Fi ការប្រើមុខងារ Wi-Fi Calling អាចឲ្យអ្នកទទួលបានការហៅចូល ឬហៅចេញបានទោះបីជាគ្មានសេវាទូរសព្ទក្ដី។ បន្ថែមពីនេះដែរ ក្រុមហ៊ុនទូរសព្ទនៅកម្ពុជាមួយចំនួន មានបើកឲ្យប្រើមុខងារ Wi-Fi Calling ដោយមិនគិតថ្លៃនោះទេ។
ខាងក្រោមនេះជាវិធីបើកដំណើរការមុខងរ Wi-Fi Calling ៖
១. ចូលទៅ Settings
២. ចុចលើ Cellular
៣. រកមុខងារ Wi-Fi Calling ហើយចុចលើវា
៤. រួចបើកដំណើរការមុខងារ Wi-Fi Calling ហើយចុចយកពាក្យ Enable
១. បើកកម្មវិធីហៅចេញទូរសព្ទ និងចុចលើសញ្ញាចុចបីនៅលើខាងស្ដាំ
២. រួចចុចលើ Settings
៣. នៅត្រង់មុខងារ Wi-Fi Calling ចុចបើកដំណើរការវា
គួរបញ្ជាក់ដែរថាមុខងារ Wi-Fi Calling មានលើ iPhone ភាគច្រើន ប៉ុន្តែសម្រាប់ Android មានតែនៅលើម៉ូដែលស៊េរីថ្មីមួយចំនួនប៉ុណ្ណោះ ហើយមានក្រុមហ៊ុនទូរសព្ទខ្លះមិនទាន់គាំទ្រមុខងារ Wi-Fi Calling នៅឡើយទេ៕