ស្ងាត់ៗ! Barcelona អ្នក​ចូល​ចិត្ត​ ១០លាន​Sub ​លើ YouTube កំពុង​កាន់​កំណត់ត្រា​មួយ

  • 2020-09-08 08:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


FC Barcelona បាន​ក្លាយ​ជា​ ឈ្មោះ​គណនី​យូធូប​ក្លឹប​បាល់​ទាត់​ដំបូង​គេ​ ​ដែល​ទទួល​បាន​អ្នក​ចុច Subscribers ចំនួន១០ លាន​ ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត។

គណនី​យូធូប​ក្លឹប FC Barcelona

បើ​គិត​តែ YouTube ចំនួន ១០ លាន Sub នេះ​​ ក៏​ខ្ពស់​ជាង​បណ្ដា​ឈ្មោះ​ ​កម្មវិធី​បាល់​ទាត់​ល្បីៗ​​លើ​លោក​ដូចជា FIFA ទទួល​បាន​អ្នក​ចុច Subscribers ចំនួន ៨,៩១ លាន​រី​ឯ UEFA អ្នក​ចុច Subscribers ចំនួន ២,៦១ លាន​ប៉ុណ្ណោះ។

ដោយ​ឡែក​ឈ្មោះ​លីគ​កំពូល ៥ អឺរ៉ុប​មាន​ដូចជា ​លីគ​កំពូល​អេស្ប៉ាញ LaLiga ទទួល​បាន​អ្នក​ចុច Subscribers ចំនួន ៥,៨២ លាន, លីគ​កំពូល​អាឡឺម៉ង់ Bundesliga ចំនួន ២,១៣, លីគ​កំពូល​អង់គ្លេស Premier League ចំនួន ១,២៤ លាន, លីគ​កំពូល​អ៊ីតាលី Serie A ចំនួន ៥,២៥ លាន និង​លីគ​កំពូល​បារាំង Ligue1 ចំនួន ១,៥៨ ប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;