Ronaldo ​ខ្វះ​ប៉ុន្មាន​គ្រាប់​ទៀត វា៉ឈ្នះ​​កំណត់ត្រា​​ ​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ?

  • 2020-09-09 01:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​អន្តរជាតិ ​(ការប្រកួត​ជម្រើសជាតិ) អ្នក​ដែល​ស៊ុត​ចូល​ច្រើន​ជាង​គេ​បំផុត គឺ​​ ខ្សែ​ប្រយុទ្ធ​អឺរ៉ង់​ កីឡាករ​ ​Ali Daei ស៊ុតបាន ១០៩ គ្រាប់​​​ ជា​ចំនួន​ខ្ពស់​ជាង​គេ​បំផុត ទូទាំង​ទ្វីប។​

​ដោយឡែក​ ​ក្នុង​ប្រវត្តិសាស្ត្រ​ ​បាល់​ទាត់​អឺរ៉ុប​វិញ​ អ្នក​ដែល​ឈរ​លើ​គេ​ គឺ​​ Cristiano Ronaldo បង្ហាញខ្លួនជាមួយជម្រើស​ជាតិ ព័រទុយហ្គាល់ ទល់នឹង ស៊ុយអែតយប់មិញ អាចរកបាន២គ្រាប់ម្នាក់ឯង សរុប​បាន ១៦៥ ប្រកួត assist បាន ៤០ដងស៊ុតបញ្ចូលទីបាន ១០១ គ្រាប់ គឺ​ជា​កំណត់ត្រា​ កីឡាករ​​អឺរ៉ុប​ដំបូង​គេ​បង្អស់​ដែល​ធ្វើ​បាន​បែប​នេះ​។

ដូចនេះ​ Cristiano Ronaldo ត្រូវ​ការ​តែ ៩ ឬ ១០ គ្រាប់​ទៀត​ប៉ុណ្ណោះ​ ដើម្បី​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ៕​

ខ្សែ​ប្រយុទ្ធ​អឺរ៉ង់​ ​Ali Daei ស៊ុតបាន ១០៩ គ្រាប់​​
Cristiano Ronaldo ស៊ុត ១០១ គ្រាប់កាន់​កំណត់ត្រា​ កីឡាករ​​អឺរ៉ុប​ដំបូង​គេ​បង្អស់

-[វីដេអូ] Ronaldo ស៊ុតហ្រ្វីឃីគយ៉ាងស្អាត ចារកំណត់ត្រាដ៏អស្ចារ្យមួយ ក្រោយស៊ុតបានគ្រាប់ទី ១០១

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;