Griezmann ស៊ុតបាន១គ្រាប់ តាមស្មើកំណត់ត្រាមួយរបស់ Zidane (មានវីដេអូ)

  • 2020-09-09 02:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ឆ្នើម​ Antoine Griezmann អាចរកបាន១គ្រាប់ គឺជាគ្រាប់ទី ៣១ របស់គេឲ្យក្រុមជម្រើសជាតិ កំណត់ត្រានេះស្មើនឹងសិស្សច្បង Zinedine Zidane ។ តួលេខ​នេះបានជួយឲ្យ Griezmann ឈរលេខ ៥ លើតារាងអ្នកស៊ុតចូលច្រើនបំផុតឲ្យ បារាំង។

ក្នុងក្រុមជម្រើសជាតិ បារាំង អ្នកស៊ុតចូលច្រើនបំផុត ៥១ គ្រាប់គឺ Thierry Henry អ្នកលេខ២គឺវីរបុរស Michel Platini (៤១គ្រាប់) ឯអ្នកលេខ ៣ គឺ ខ្សែប្រយុទ្ធ Olivier Giroud (៤០គ្រាប់) អ្នកលេខ ៤គឺ David Trezeguet (៣៤) អ្នកលេខ៥គឺ Zidance ។

បច្ចុប្បន្ន ​​ព័រទុយហ្គាល់ និង បារាំង យក​បាន ៦ ពិន្ទុ​ឈរ​លេខ​១ និង​២​ក្នុង​ពូល ចំណែក​ឯ ក្រូអាត និង ស្វីស ​មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅ​ឡើយ​ទេ ​ក្រោយ​ឆ្លងកាត់​អស់ ២ ប្រកួត​កន្លង​មក៕

ក្រូអាត និង ស្វីស ​មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅ​ឡើយ​ទេ

ប្រភព៖ squawka ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;