លោក ស៊ី ជិនពីង អួតពីគុណសម្បត្តិ​​​របប​សង្គមនិយមចិន ដែល​ប្រយុទ្ធ​ឈ្នះកូវីដ

  • 2020-09-09 02:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​អះអាងថា ភាព​ជោគជ័យ​នៃការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ បាន​ស្តែង​ឱ្យឃើញថា របប​សង្គមនិយម​ ដែលត្រូវជាមួយចរិក​លក្ខណៈ​ជនជាតិចិន គឺ​បានផ្តល់​នូវការធានា​យ៉ាង​សំខាន់​ថា ចិន​អាចទប់ស្កាត់​ហានិភ័យ បញ្ហាប្រឈមនានា និង​បង្កើន​ប្រសិទ្ធភាព​អភិបាលកិច្ច។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធីជួបជុំ​ជាមួយក្រុមអ្នក​ប្រយុទ្ធកូវីដ១៩ ជួរមុខ នៅក្រុងប៉េកាំង កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០។

លោក​បញ្ជាក់​ថា ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩នេះ ប្រជាជន និង​ជាតិចិន បាន​បង្ហាញ​ពីស្មារតី​ប្រយុទ្ធដ៏ខ្លាំងក្លា គិតគូរពីអាយុជីវិត​ជាចម្បង សាមគី្គភាព គោរព​ជឿជាក់លើវិទ្យាសាស្រ្ត និង​កសាង​ការរួបរួមគ្នាជាធ្លុងមួយ ដើម្បី​សម្រេចជ័យជម្នះចុងក្រោយ។

លោក ស៊ី ជិនពីង លើកឡើងទៀត ការប្រយុទ្ធនេះ ក៏បង្ហាញពីភាពដឹកនាំខ្លាំង​របស់​បក្សកុម្មុយនិស្តចិន ពោលគឺ​នេះជាឆ្អឹងខ្នង​ដែល​អាចជឿជាក់បំផុតសម្រាប់​ប្រជាជនចិន ក្នុងអំឡុង​ការប្រឈមនានា។

គិតត្រឹម​ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២០ ចិន មានករណីឆ្លងកូវីដ១៩សរុប ៨៥ ១៤៦នាក់ ក្នុងនោះ​ស្លាប់ ៤៦៣៤នាក់ និងជាសះស្បើយ ៨០ ៣៤៧នាក់៕

ប្រភព៖ CGTN

អត្ថបទថ្មី
;