ចម្លើយសារភាពពីរឿង​លំបាករបស់តារា K-Pop ទាំង​នេះធ្វើឲ្យអ្នកគាំទ្រស្មានមិនដល់

  • 2020-09-09 03:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


តារា K-Pop តែង​បើក​ចំហរ​រឿង​ជា​ច្រើន​ទៅកាន់​អ្នក​គាំទ្រ​ ប៉ុន្តែ​មិន​មែន​គ្រប់រឿង​ពួកគេ​សុទ្ធ​តែ​បង្ហាញ​នោះ​ទេ តែ​ពេល​ Idol លើក​មក​និយាយម្ដងៗ​ Fan តែង​មាន​ការ​ភ្ញាក់​ផ្អើល​ជានិច្ច។

ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​តារាៗបាន​សារភាព​ និង​ទម្លាយ​ប្រាប់ទៅ​អ្នក​គាំទ្រ៖

១. Jimin ក្រុម BTS ធ្លាប់​បាន​ទម្លាយ​ថា​ លោក​ស្ទើរ​តែ​មិន​បាន​ចេញ​មុខ​ទៅហើយ

Jimin គឺជា​អ្នក​រាំ​ដ៏​សំខាន់​ម្នាក់​ប្រចាំ​ BTS និង​ត្រូវ​មនុស្ស​ជា​ច្រើន​កោតសរសើរ​នឹង​សមត្ថភាព​រាំ​របស់​លោក រាល់ពេល​បង្ហាញក្បាច់​ប្លែកៗ​អស្ចារ្យ​ម្ដងៗ។ ប៉ុន្តែ​អ្នកដឹង​ទេ? Jimin ស្ទើរ​តែ​មិន​បាន​ចេញ​មុខ​ក្នុង​ក្រុម BTS ទៅហើយ​ ដោយសារ​តែ​ជំនាញ​រាំនេះ។ សាមី​ខ្លួន​និយាយ​ថា​ «ខ្ញុំ​ស្ទើរ​តែ​បរាជ័យ​ទៅហើយពេល​នោះ​ ដោយសារ​ខ្ញុំ​រាំ​មិន​មែន​ជា​អ្នក​រាំ​ដ៏ពូកែ»។

លោក​បន្ត​ថា​ លោក​ពូកែ​ខាងរាំ​របាំ​សហសម័យហើយ​ដោយសារ​ក្បាច់​រាំ​នោះ​ វា​ខុសគ្នា​ឆ្ងាយពី​ក្បាច់​របស់ K-Pop ទើប​វា​ក្លាយ​ជាការ​លំបាក​សម្រាប់​លោក​ដែល​ត្រូវ​ជំនះ។ ប៉ុន្តែ​ទីបំផុតលោក​នៅ​តែ​អាច​ធ្វើ​បាន​រហូត​ជោគជ័យ​ដល់​សព្វថ្ងៃ។

២. BLACKPINK បង្ហើប​ពីជីវិតពិត​ពេល​នៅ​ជា​ Trainee

ផលិតកម្ម​ YG ក៏ជា​ផលិតកម្ម​ធំ​មួយ​ប្រចាំ​ប្រទេស​កូរ៉េ​ដែរ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​តារា​ដែល​ត្រូវ​ហ្វឹកហាត់​នៅក្រោម​ផលិតកម្ម​នេះ​ទាំងអស់រស់​នៅ​ជាមួយ​ជីវិត​អស្ចារ្យ​អំឡុង​ពេល​នោះ​ដែរ។ ក្នុង​ភាគ​មួយ​របស់ 24/365 with BLACKPINK សមាជិក​ក្រុម​នេះ​បាន​បង្ហើប​ថា​ពួកគេ​ពេល​នោះ​តោកយ៉ាក​ខ្លាំង​ណាស់ ជាពិសេស​យ៉ាង​យ៉ឺន​រឿង​ហូបចុក​តែម្ដង។

Jennie និយាយថា៖ «យើង​អត់មាន​លុយ​ចាយ​ច្រើន​ទេពេល​នោះ ហើយ​ជីវិត​ពេល​នោះ​ពឹង​ផ្អែក​តែ​លើ​ពងទា និង​ដំណាប់ស្ត្រប៊ឺរីប៉ុណ្ណោះ។ យើង​តែញ៉ាំ​ពងទាជាមួយ​ដំណាប់​ស្ត្រប៊ឺរីយ៉ាង​ហោច​ណាស់ ១ដង​ក្នុង​១ថ្ងៃ»។

មិន​ទាន់​អស់​ទេ ក្រៅពី​វិបត្តិ​ហូបចុក​ ពួកគេ​ក៏​ត្រូវ​រស់​នៅក្នុង​ផ្ទះ​ដែល​មាន​ទាំង​កន្លាត និង​ក្អែប​ដែរ។ ទើប​តែ​ពេល​ពួកគេ​ចេញ​មុខ​ជា​ផ្លូវការ​ទេ ទើប​ជីវិត​ពួកគេ​ប្រែ​មក​ជា​រស់នៅ​ស្រួល​វិញ។

៣. HyunA និង​ Dawn ប្រកាសពី​ទំនាក់​ទំនង​ស្នេហា

កាល​ពី​ឆ្នាំ ២០១៨ មាន​ព៏ត៌មាន​បែក​ធ្លាយ​ពីស្នេហា​របស់​ HyunA និង​ Dawn ប៉ុន្តែ​ផលិតកម្ម Cube បែរ​ជា​ព្យាយាម​បិទបាំង​ព័ត៌មាន​នេះ​ទៅវិញ ថា​មិន​មែន​ជា​ការពិត។ ដោយសារ​ហេតុនេះ​ហើយទើប​ HyunA និង​ Dawn ក្លាហាន​ចេញ​មុខ​ទម្លាយ​ថា​ពួកគេ​ពិតជា​ទាក់ទង​គ្នា​មែន ជាហេតុ​មនុស្សគ្រប់គ្នា​ភ្ញាក់ផ្អើល​មិនធម្មតា។ Cube ឯណោះ​វិញ​មិនអាច​អាច​ធ្វើ​អ្វី​បាន​ឡើយ​ ប៉ុន្តែ​បែរជា​សម្រេច​បញ្ឈប់​ការងារ​ HyunA និង​ Dawn ចេញ​ពីក្រុមហ៊ុន​តែម្ដង។

ទោះចេញ​ពី Cube មែន​ក៏ HyunA និង Dawn មិនអស់​ផ្លូវ​ដើរ​ដែរ ព្រោះ​ថា​អ្នក​ទាំង ២​ត្រូវ​បាន​ផលិតកម្ម P-Nation របស់​ PSY ស្វាគមន៍​យ៉ាង​កក់ក្ដៅ។

៤. Jihyo ក្រុម TWICE សារភាព​ថា​នាង​ធ្លាប់គិត​ចង់​បោះបង់ក្ដីស្រមៃ​ទៅហើយ

អំឡុងពេល​ហ្វឹកហាត់​មុន​ចេញមុខ Jihyo ស្ទើរ​តេ​បោះ​បង់​ក្ដី​សុបិន​ក្លាយ​ជា​តារា​ទៅហើយ។ ក្នុង​កម្មវិធី​ Carefree Travellers មេក្រុម TWICE បាន​និយាយថា​នាង​ធ្លាប់​ចង់​បញ្ឈប់​ការតាំង​ចិត្តទៅហើយ ក៏ដោយសារក្រុមមួយ​ដែល​នាង​នៅ​ កាល​មិន​ទាន់​បង្កើត TWICE ត្រូវ​បំបែក ទើប​នាង​បាក់ទឹកចិត្ត។

៥. Paniel ក្រុម BTOB បើកបង្ហាញពីរឿង​សក់​ជ្រុះ

កាលពីឆ្នាំ ២០១៦​ Paniel បាន​និយាយក្នុង​ភាគ​មួយ​នៃ​កម្មវិធី Hello Counseller ថា​លោក​បាន​ជួប​បញ្ហា​ធំ​ដោយសារមាន​ជំងឺ​​សក់​ជ្រុះ​ខ្លាំងស្ទើរ​មិន​គួរ​ឲ្យជឿ។ អ្វី​ដែល​លោក​បាន​លើក​ឡើងពិត​ជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​វា​ជា​រឿង​ធំ​ដែរ​សម្រាប់ជីវិត​ជា​តារា។

រហូត​ដល់ឆ្នាំ​ ២០១៨​ Paniel ក៏​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ធូរចិត្ត​ ព្រោះ​លោក​ប្រាប់​ថា​សភាព​សក់​ជ្រុះ​រាង​គ្រាន់​បើ​ជាងមុន ហើយ​វា​កំពុង​ដុះមក​វិញ​បណ្ដើរហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

;