លេខពិសេស​ផ្ទាល់ខ្លួន៖ ចំនួនខ្ទង់​កាន់តែច្រើន តម្លៃ​កាន់តែ​ធូរថ្លៃ

  • 2020-09-09 03:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា លេខពិសេស​ផ្ទាល់ខ្លួន ជា​ជម្រើសមួយ​បន្ថែម​សម្រាប់​អ្នកដែលចង់បាន​ផ្លាកលេខ ជា​ឈ្មោះ តួអក្សរ ឬ លេខ...ជាដើម ដែលអាច​ប្រើបានត្រឹម៨ខ្ទង់។ ក្នុងនោះ​ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ ដោយ​លេខពិសេសផ្ទាល់ខ្លួននេះ មានតម្លៃចាប់ពី២លានរៀល​ឡើងទៅ​ចំពោះ​លេខ ៨ខ្ទង់។ ឧទាហរណ៍៖ តម្លៃលេខ MOLIKA01 = ៣ ៣៤៥ ២០០ រៀល។

ក្រសួង​បន្តថា ស្របជាមួយគ្នា​ផងដែរ លេខ​រាជធានី-ខេត្តទូទៅ នៅតែ​ដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ។ លេខ​ធម្មតា ក៏មាន​លេខ​បញ្ចុះតម្លៃផងដែរ​រួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%៕

ដើម្បីមើលតម្លៃ ឬទិញលេខ សូមចូលទៅកាន់វិបសាយនេះ៖ www.vehicle.mpwt.gov.kh

អត្ថបទថ្មី
;