​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ម្នាក់ ប្រើក្បាច់​វៃ​កែង​ផុត​រនាំង​ការពារ ៩ នាក់ (វីដេអូ)

  • 2020-09-09 06:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Michy Batshuayi ​ជា​ខ្សែប្រយុទ្ធ​ម្ចាស់អាវលេខ ២៣ ក្នុង​ក្រុមបាល់​ទាត់​ជម្រើសជាតិ បែលហ្សិក​ ​អាច​រក​បាន២ គ្រាប់​ក្នុង​ចំណោម​គ្រាប់​ឈ្នះ ៥-១ លើ​ក្រុម​ជម្រើសជាតិ អ៊ីស្លង់។ ​គ្រាប់​បាល់​វៃ​កែង​ដ៏​អស្ចារ្យ​របស់​គេ ​កើត​ចេញ​ពី​ជើង​កីឡាករ​នាំ​លេង ​Dries Mertens បណ្ដើរ​ចូល​ប្រអប់​យ៉ាង​ល្អ ​​​រហូត​ផុត​រនាំង​ការពារ​ ៩ នាក់​ឯណោះ។

ក្រោយ​ឆ្លង​កាត់​ ២​ប្រកួត​កន្លង​មក បែលហ្សិក រក​បាន ៦ពិន្ទុ​ឈរ​លេខ​១ ក្នុងពូល ទើប​នឹង​របូត​ឲ្យ​ធ្លាយសំណាញ់​ទី​តែ ១​គ្រាប់​គត់ រីឯក្រុមក្នុងពូលជាមួយគ្នាគឺ អង់គ្លេស អ៊ីស្លង់ និងដាណឺម៉ាក៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Batshuayi ​រក​គ្រាប់​បាល់​​ដោយ​ក្បាច់​វៃ​កែង​
ក្រុមបាល់​ទាត់​ជម្រើសជាតិ បែលហ្សិក​ លេខ១ពិភពលោកលើ FIFA Ranking
បែលហ្សិក ៦ពិន្ទុ​ឈរ​លេខ​១ ក្នុងពូលទើប​នឹង​របូត​ឲ្យ​ធ្លាយសំណាញ់​ទី​តែ ១​គ្រាប់​គត់

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;