ប្រយ័ត្នផង! ល្បិចបោកលើទំព័រហ្វេសប៊ុកគ្រាន់តែ Like & Share បានលុយ
- 2020-09-09 07:12:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នផង! ល្បិចបោកលើទំព័រហ្វេសប៊ុកគ្រាន់តែ Like & Share បានលុយ
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ គេសង្កេតឃើញអំពើឆបោកតាមទំព័រហ្វេសប៊ុក (Facebook Page) មួយចំនួនដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលល្បីៗ បោកបញ្ឆោតប្រជាពលរដ្ឋដើម្បីចុច Like ទំព័រហ្វេសប៊ុក (Facebook Page) និងចែករំលែក (Share) អត្ថបទចាប់អារម្មណ័មួយចំនួនតៗគ្នា ឧទាហណ៍៖ ការឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ឋ ឬត្រូវរង្វាន់ទូរសព្ទដៃជំនាន់ថ្មីជាដើម។
តាមការស្រាវជ្រាវ ជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រចំនួន ២ដើម្បីទាញយកផលប្រយោជន៍គឺ៖
វិធីសាស្រ្តទី១៖ ជនខិលខូចធ្វើការផ្ញើសារទៅម្ចាស់គណនីហ្វេសបុកដែលបាន Like និង ចែករំលែក (Share) អត្ថបទខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ញើប្រាក់មួយចំនួន ដើម្បីជាថ្នូរនឹងបើកជាសាច់ប្រាក់សុទ្ឋ ឬរង្វាន់មានតម្លៃផ្សេងៗ។
វីធីសាស្ត្រទី២ ៖ បន្ទាប់ពីទទួលបានចំនួន Like និងចែករំលែក (Share) ជាច្រើនសន្ធឹកសន្ធាប់រួចមក ជនខិលខូចនឹងធ្វើការប្តូរឈ្មោះទំព័រហ្វេសបុក (Facebook Page) ធ្វើការលុបចោលនូវទិន្ឋន័យចាស់ៗ និងធ្វើការលក់ទំព័រហ្វេសបុក (Facebook Page) បន្ត។
ដូចនេះអ្នកដែលកំពុងប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម សូមមេត្តាប្រុងប្រយ័ត្នអំពើឆបោកទាំងអស់នេះ និងធ្វើការរាយការណ៍ដល់សម្ថតកិច្ចដែលនៅជិតលោកអ្នក ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនខិលខូចទាំងនោះមកផ្តទ្ទាទោសតាមច្បាប់៕
ប្រភព៖ Department of IT, Ministry of Interior