[វីដេអូ​] ​បច្ចេកទេស​លេង​របស់​ម្ចាស់​ពាន​ ​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ ​និង​កីឡាករ​​​ល្អ​បំផុត​ ​ប្រចាំ​រដូវ​កាល

  • 2020-09-09 08:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Alexander Arnold ​លេង​ក្នុង​តំណែង​ ខ្សែការពារ​ឲ្យ​ក្លឹប Liverpool បាន​ឈ្នះ​ពាន កីឡាករ​វ័យ​ក្មេង​ឆ្នើម ប្រចាំ​រដូវ​កាល​២០១៩-២០២០ នៅ​ Premier League ។

​កីឡាករ​អង់គ្លេស ​វ័យ ២១ឆ្នាំ​ចូល​លេង​បាន ៣៨ ប្រកួត​រក​​បាន ៤ គ្រាប់​និង assist បាន ១៣ ដង។ ស្ថិតិ assist ដ៏​ច្រើន​នេះ​ដែរ​បាន​ជួយ​ Arnold បំបែក​កំណត់ត្រា​ចាស់​មួយ​ ​ធ្លាប់​ធ្វើ​បាន​ ១២ ដង​ក្នុង​មួយ​រដូវកាល​ដោយ Steven Gerrad រដូវកាល ២០០០-២០០១ ។ ​បើ​មើល​លើ​ហាង​ឆេង​ពី Transfermarket ​តម្លៃ​ខ្លួន​របស់ Arnold ​ដល់ ១១០ លាន​ផោន​ឯណោះ ​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​នាម​ជា​ ខ្សែការពារ។

ទស្សនា​វីដេអូ​ខាងក្រោម៖

Alexander Arnold
រីឯ​ម្ចាស់​ពាន កីឡាករ​​​ល្អ​បំផុត​ប្រចាំ​រដូវកាល ២០១៩-២០២០ ​បាន​ទៅ​លើ Kevin De Bruyne ជា​អ្នក​នាំ​លេង​ក្នុង​តំណែង​ជា ​ខ្សែបម្រើ​ប្រយុទ្ធ​ក្លឹប Manchester City ​។

​កីឡាករ​ល្អ​បំផុត​របស់​បែលហ្សិក​រូបនេះ ចូល​លេង​សរុប​ ៣៥​ប្រកួត​ស៊ុត​បាន​ ១៣គ្រាប់​និង​ assist ​បាន​ ២០​ដង​​ និង​មាន​ស្ថិតិ​ល្អៗ​ជា​ច្រើន​ទៀត​ដូច​ជា អ្នក​បង្កើត​ឱកាស​ច្រើន​បំផុត ​ឲ្យ​ខ្សែប្រយុទ្ធ​ (១៣៦ដង) ឯណោះ។ ​បើ​មើល​លើ​ហាងឆេង​ពី Transfermarket ​តម្លៃ​ខ្លួន​របស់ De Bruyne ​ដល់ ១២០ លាន​ផោន​​។

ទស្សនា​វីដេអូ​ខាងក្រោម៖

Kevin De Bruyne

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;