កម្ពុជា-ស្វីស បេ្តជ្ញារួមគ្នាកសាងធនធានមនុស្ស លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

  • 2020-09-09 09:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Markus Buerli នាយកនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង​កិច្ច​សហ​ប្រតិ​បត្តិការ (SDC) ដែលទើបតាំងថ្មី និង​បន្តបេ្តជ្ញារួមគ្នាបង្កើនធនធានមនុស្ស ហើយ​ជា​ពិសេស​ផ្នែក​បណ្តុះ​បណ្តាលវិជ្ជាជីវៈតែម្តង។ ជំនួប​នេះ ធ្វើ​ឡើង​កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភាគីទាំងពីរក៏បានសម្តែងនូវសារៈសំខាន់នៃជំនាញវិជ្ជាជីវៈនេះ តាម​បទ​ពិសោធន៍​របស់​ប្រទេស​ស្វីស ដែលបានក្លាយទៅជាប្រទេសអភិវឌ្ឍន៍ជឿនលឿន យ៉ាងឆាប់រហ័ស ដោយសារតែ យុវ​ជន​ស្វីស​ប្រមាណ ២/៣ បានចូលរៀនជំនាញវិជ្ជាជីវៈ សិនដើម្បីទទួលបានការងារធ្វើ ហើយ​បន្ត​បន្ទាប់​មក​ទៀត​ទើបពួកគេអាច បន្តការសិក្សាទៅសកលវិទ្យាល័យ ដែល​នេះ​គឺ​មាន​តម្លៃ​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​បាននូវធនធានមនុស្សចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តីបានថ្លែងថា នៅក្នុងគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ (២០២០-២០២៤) ដែលបានចាប់ផ្តើមអនុវត្តកាលពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ដែល​គោល​បំណងចម្បងគឺបង្កើតឱកាសការងារ ដល់បុរស និងស្រ្តីវ័យក្មេងដែលងាយរងគ្រោះ និង​កម្មករ-និយោជិត ដែលមានជំនាញទាប (តាមរយៈជំនាញបច្ចេកទេស ជំនាញទន់ និង​សហ​គ្រិន​ភាព) និងគាំទ្រប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជា​ជីវៈ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ខេត្តគោលដៅទាំង៥( ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី)៕

អត្ថបទថ្មី
;