iPhone 11 Pro ធ្លាក់ថ្លៃរាប់រយដុល្លារនៅវៀតណាម ក្រោយលេចឮដំណឹងមួយ

  • 2020-09-09 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រប​ពេល​ដែល​ ​iPhone 12 កាន់​តែ​ជិត​ដល់​ពេល​ប្រកាស​ចេញ​លក់​ជា​ផ្លូវ​ការ​ និង​ដំណឹង​ចចាមអារ៉ាម​ដែល​ថា​ iPhone 11 Pro និង iPhone 11 Pro Max នឹង​ត្រូវ Apple​ បញ្ឈប់​ការ​លក់​លើ​ទីផ្សារ​ឆាប់ៗ​ក្រោយ iPhone ថ្មី​ប្រកាស​ចេញ បាន​ធ្វើ​ឲ្យ​តម្លៃ iPhone 11 Pro និង 11 Pro Max ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​តាម​ហាង​នៅ​វៀតណាម។

នៅ​តាម​ហាង​ភាព​ច្រើន​ iPhone 11 Pro Max ទំហំ ៦៤GB បាន​ធ្លាក់​ថ្លៃ​ពី​ប្រមាណ ១៤៦៤​ដុល្លារ មក​នៅ​ត្រឹម​​ប្រមាណ ១២០៥​ដុល្លារ។ ចំណែក iPhone 11 Pro ទំហំ ៦៤GB ធ្លាក់​ថ្លៃ​ពី​ប្រមាណ​ ១៣៣៤​ដុល្លារ មក​នៅ​ត្រឹម​ ១០៧៦​ដុល្លារ។

មើល​តម្លៃ iPhone 11 ធម្មតា​ឯណោះ​វិញ​មាន​ការ​ធ្លាក់​ថ្លៃ​​តិច​តួច​បំផុត ដោយ​ទំហំ ៦៤GB នៅ​សល់​តម្លៃ​ប្រមាណ ៧៥៧​ដុល្លារ ធ្លាក់​ថ្លៃ​អស់​ប្រមាណ ៨,៦១​ដុល្លារ និង​ទំហំ ១២៨GB ធ្លាក់​ថ្លៃ​មក​នៅ​​ប្រមាណ ៨០៥​ដុល្លារ ធ្លាក់​ថ្លៃ​អស់​ប្រមាណ ៣០​ដុល្លារ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;