៩ថ្ងៃនៃខែកញ្ញា រកឃើញយានយន្តល្មើសចរាចរណ៍ជិត ៧៧០០គ្រឿង
- 2020-09-09 08:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ថ្ងៃនៃខែកញ្ញា រកឃើញយានយន្តល្មើសចរាចរណ៍ជិត ៧៧០០គ្រឿង
ចន្លោះមិនឃើញ
តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈឱ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល០៩ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី០៩ ខែកញ្ញា) គឺបានរកឃើញមធ្យោបាយល្មើសសរុបចំនួន ៧ ៦៩៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥ ៤៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។
បើគិតតែថ្ងៃទី ៩ កញ្ញា ២០២០នេះ គឺរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨៩៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦០៧គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៩ថ្ងៃ នៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ៕