គួរអនុវត្តតាម! ប្រែ​ពី​ស្រី​ម៉ាប់​ក្លាយ​ជា​ស្រី​ស្អាត​មាឌ​តូច​ច្រឡឹង​ដោយ​ប្រើ​គន្លឹះ​ពិសេស​១​នេះ

  • 2020-09-10 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Soo Hyun គឺ​ជា​នារី​កូរ៉េ​​ម្នាក់ ដែល​ធ្លាប់​មាន​រូប​​រាង​ធាត់ ហើយ​ទម្ងន់​ដល់ ៦៤​គីឡូ​ឯណោះ។ យ៉ាង​ណា​មិញ ក្រោយ​អនុវត្ត​វិធីសាស្ត្រ​ពិសេស​មួយ Soo Hyun បាន​​ប្រែ​ក្លាយ​ជា​ស្រី​ស្អាត​មាឌ​តូច​ច្រឡឹង​មួយ​រូប​សឹង​មិន​គួរ​ឲ្យ​ជឿ។ Soo Hyun នា​ពេល​បច្ចុប្បន្ន​មាន​ទម្ងន់​តែ ៤៣​គីឡូ​ប៉ុណ្ណោះ ពោល​គឺ​ស្រក​បាន ២១​គីឡូ។

Soo Hyun បាន​ប្រាប់​ថា ដំបូង​ឡើយ​ ​នាង​ចេះ​តែ​ឃ្លាន​នេះ​ឃ្លាន​នោះ ហើយ​ឧស្សាហ៍​ញ៉ាំ​ចំណី​ច្រើន រហូត​ឡើង​គីឡូ​យ៉ាង​ច្រើន។ ក្រោយ​មក នាង​បាន​រក​ឃើញ​ថា វា​​បណ្ដាល​មក​ពី​​ជំងឺ​ម្យ៉ាង​​គេ​ហៅ​ថា Hypothyroidism ដែល​​ជា​ការ​ថយ​ចុះ​នៃ​ការ​បញ្ចេញ​បរិមាណ​អ័រម៉ូន​ទីរ៉ូអ៊ីត​មិន​គ្រប់គ្រាន់​សម្រាប់​សារពាង្គកាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​មិន​ស្រួល។ ទោះ​ជា​ព្យាយាម​ញ៉ាំ​អាហារ​តែ​បន្តិច​ក្ដី ក៏​គីឡូ​នៅ​តែ​បន្ត​ឡើង​ដដែល​មិន​ស្រក​នោះ​ទេ។

ថ្វី​ត្បិត​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ​ក្ដី Soo Hyun នៅ​ប្រកាន់​ភ្ជាប់​ភាព​សុទិដ្ឋិនិយម ហើយ​ចាប់​ផ្ដើម​ស្វះស្វែង​រក​ដំណោះ​ស្រាយ ដោយ​ងាក​ទៅ​​ការ​ទទួល​ទាន​របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​វិញ។ ក្រោយ​​អនុវត្ត​វិធីសាស្ត្រ​​​នេះ​ក្នុង​រយៈពេល​១​ឆ្នាំ នាង​ក៏​ស្រក​គីឡូ​តាម​បំណង​ដែល​ចង់​បាន។

របប​អាហារ​ថ្មី​របស់ Soo Hyun គឺ​ប្រើ​​ប្រេង​អូលីវ​តិច ហើយ​មិន​ហឹរ និង​សុទ្ធ​តែ​ចម្អិន​ឲ្យ​​ឆ្អិន។ នាង​បន្ត​ថា នាង​​​មិន​អនុវត្ត​​វិធី​បង្អត់​អាហារ​ខ្លួន​ឯង​​នោះ​ទេ។ នាង​ត្រូវ​ញ៉ាំ​យ៉ាង​ម៉េច​ឲ្យ​បាន ៣​ពេល​ក្នុង​១​ថ្ងៃ ដើម្បី​ទ្រទ្រង់​រាងកាយ។

នៅ​ពេល​ព្រឹក នាង​ញ៉ាំ​អាហារ​​ដែល​សម្បូរ​ជាតិ​ប្រេង​ធម្មជាតិ​ច្រើន ព្រោះ​វា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ស្រួល និង​ការ​ផលិត​អ័រម៉ូន​រាងកាយ។ បើ​តាម​អ្នក​ជំនាញ អាហារ​ទាំង​នោះ​មាន​ដូចជា ផ្លែ​ប័រ ត្រី​សាល់ម៉ុង ត្រី​ធូណា តៅហ៊ូ និង​សូកូឡា​ខ្មៅ​ជាដើម។ សម្រាប់ Soo Hyun ជា​ធម្មតា​នាង​ញ៉ាំ​ផ្លែ​ប័រ​១​ចំហៀង​សម្រាប់​អាហារ​ព្រឹក។ ដោយ​ឡែក នា​ពេល​ថ្ងៃ​វិញ នាង​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន ព្រោះ​វា​ឆាប់​ធ្វើ​ឲ្យ​ឆ្អែត និង​​កាត់​បន្ថយ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​គ្រាប់​ឈាម។ ជា​ទូទៅ នាង​ទទួល​ទាន​ទ្រូង​មាន់ ឬ​សាច់​គោ សម្រាប់​​អាហារ​ពេល​ថ្ងៃ។

ចំណែក​របប​អាហារ​ពេល​ល្ងាច​​របស់ Soo Hyun វិញ​មាន​ដូចជា បាយ​អង្ករ​ក្រហម ដំឡូង​ផ្អែម និង​ត្រាវ ជា​ដើម។ បន្ថែម​ពី​អាហារ​ល្ងាច នាង​ក៏​មាន​ជា​បង្អែម​លាង​មាត់​ផង​ដែរ​ដូចជា ផ្លែ​ឈើ ឬ​ក៏​​ទឹក​ដោះគោ​ជូរ។ Soo Hyun ប្រាប់​ថា ការ​បន្ថែម​អាហារ​លាង​មាត់​នេះ​ជួយ​ឃាត់​កុំ​ឲ្យ​នាង​ឃ្លាន​ខ្លាំង​ដល់​ថ្នាក់​បាត់បង់​ម្ចាស់ការ​មក​សភាព​ដើម​វិញ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;