ក្រោយឈុត​បឺត​មាត់​ជាមួយ​តារា​ស្រី​ម្នាក់ Nick Cheung ទៅ​ផ្ទះ​មើល​រឿងក្ដៅសាច់ពេញ​១​អាទិត្យ

  • 2020-09-10 07:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​ខ្សែ​ភាពយន្ត "The White Storm" តារា​ហុងកុង Nick Cheung បាន​ចូលរួម​សម្ដែង​ជាមួយ​តារា​ថៃ​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Nong Poy។ គ្រា​នោះ ក្រោយ​សម្ដែង​ឈុត​ថើប​មាត់​និង​មាត់​ជាមួយ Nong Poy តារា​សម្ដែង Nick Cheung បាន​ប្រាប់​ថា លោក​មាន​​អារម្មណ៍​ច្របូកច្របល់​ជា​ខ្លាំង ដោយ​បារម្ភ​ពី​ចំណង់​ផ្លូវ​ភេទ​​របស់​ខ្លួន ព្រោះ​ថា​តួ​ស្រី​ជា​​នារី​កែ​ភេទ។

ដោយ​មិន​អៀន​ខ្មាស Nick បាន​និយាយ​ថា នៅ​ពេល​ទៅ​ដល់​ផ្ទះ​វិញ​ក្រោយ​ថត​ចប់ លោក​បាន​បើក​មើល​រឿង​អាសអាភាស​ជប៉ុន​ភ្លាមៗ ដើម្បី​រំងាប់​អារម្មណ៍​ព្រោះ​ខ្លាច​ខ្លួន​ក្លាយ​ជា​មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូច​គ្នា។ ទម្រាំ​រំងាប់​ចិត្ត​បាន Nick បាន​ចំណាយ​ពេល​​ឡើង​១​សប្ដាហ៍​ឯណោះ។ យ៉ាង​​ណា​មិញ Nick បាន​សារភាព​ថា Poy គឺ​​​ស្ថិត​នៅ​ក្នុង​ចំណោម​​តារា​ស្រី​ដែល​ស្រស់​ស្អាត​មួយ​រូប​ដាច់​គេ​​ដែល​លោក​ធ្លាប់​សម្ដែង​ជាមួយ​នា​ពេល​កន្លង​មក។

សូម​បញ្ជាក់​ថា Nong Poy បាន​វះកាត់​ប្ដូរ​ភេទ​តាំង​ពី​អាយុ​១៧​ឆ្នាំ​មក​ម្ល៉េះ។ បន្ទាប់​មក នាង​បាន​ចូល​រួម និង​ឈ្នះ​ការ​ប្រកួត​​កម្មវិធី​បវរកញ្ញា​កែ​ភេទ Miss International Queen។ នៅ​លើ​ទឹក​ដី​ថៃ Nong Poy បាន​កសាង​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​រហូត​ដល់​ថ្នាក់​មាន​ការ​អញ្ជើញ​ឲ្យ​ទៅ​សម្ដែង​នៅ​បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន​ថែម​ទៀត​ផង៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;