ដឹងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ឆ្នាំក្រោយហើយ

  • 2020-09-10 04:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រកម្ពុជា បានចេញ​សេចក្ដីសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុង​មួយខែ សម្រាប់ឆ្នាំ២០២១។ នេះបើ​តាម​ការ​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅ​ថ្ងៃ​ទី ១០ កញ្ញា ២០២០ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ។

ក្នុងការប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ ១៩០ដុល្លារ ឱ្យនៅដូចឆ្នាំ២០២០ ដដែល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ ២ដុល្លារបន្ថែមទៀតលើតួលេខ ១៩០ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់ ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕

អត្ថបទថ្មី
;