ព្រះពុទ្ធបដិមា ដែលសាងសង់លើកំពូលភ្នំស្វាយ ខេត្តរតនគិរី គ្រោងបញ្ចប់ចុងឆ្នាំនេះ

  • 2020-09-10 09:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះពុទ្ធបដិមាភ្ជាប់ជាមួយតួព្រះកាយស្ថិតនៅលើកំពូលភ្នំឥសីបតមៈ(ភ្នំស្វាយ) ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែល​បានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧ ដោយគ្រោងចំណាយថវិកាប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នាចុងឆ្នាំ ២០២០នេះ។ នេះបើតាមការបញ្ជាក់​នៅ​លើ​ផេក​រដ្ឋបាល​ខេត្ត​នៅថ្ងៃ​​ទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ និងតម្កល់ព្រះកេស។

ព្រះពុទ្ធបដិមាក្នុងទម្រង់រចនាបថ ទ្រង់ផ្ជាញ់មា នេះមានកម្ពស់ ១៥,៥ម៉ែត្រ ភ្នែន ១០ម៉ែត្រ ទម្ងន់ជាង ៣០០តោន សាងសង់ឡើងពីប្រភេទថ្មភក់យកមកពីខេត្តកំពង់ធំ។ ព្រះពុទ្ធបដិមាជាទីសក្ការៈបូជាសម្រាប់ប្រជាពុទ្ធបរិស័ទទូទៅ និងជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ សាសនាមួយនៅក្នុងខេត្ត។

អាជ្ញាធរខេត្ត បានគ្រោងនឹងរៀបចំកែលម្អរសោភ័ណ្ឌភាព ទីតាំងសម្រាប់គោរពសក្ការៈបូជាឲ្យបានសមរម្យ និងបន្តសាងសង់រចនាសម្ព័ន្ធអមផ្សេងទៀតមានដូចជាផ្លូវឡើងលើកំពូលភ្នំ រូបសំណាក់គងជ័យ និងហេដ្ឋារចនាផ្សេងៗទៀត ដើម្បីសាកសមជាទីសក្តារៈបូជាសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ និងជាទីកន្លែងទេសចរណ៍បែបសាសនានៅលើទឹកដីភាគឥសាន្តនេះ។

ដើម្បីឱ្យការសាងសង់នេះប្រព្រឹតទៅទទួលបានជោគជ័យ គណៈកម្មការសាងសង់មានតម្រូវការថវិកាបន្ថែមទៀត និងសូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនជិតឆ្ងាយទាំងអស់ ចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ការចូលរួមចំណែករបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនជិតឆ្ងាយទាំងអស់គឺជាការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសានារបស់រដ្ឋ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ខេត្តរតនគិរីផងដែរ។​

ទំនាក់ទំនង លោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មការសាងសង់ លេខទូរស័ព្ទ 097 75 6666 8​ លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាសមាជិកគណៈកម្មការសាងសង់ លេខទូរស័ព្ទ 012 97 01 56៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

អត្ថបទថ្មី
;