Lexus RC F ឆ្នាំ២០២១ ចេញម៉ូដែលពិសេសថ្មី យកឈ្មោះតាមភ្នំមួយនៅជប៉ុន

  • 2020-09-11 02:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


Lexus បានប្រកាសចេញរថយន្តស្ព័រកំពូលកម្លាំង RC F ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបានបន្ថែមម៉ូដែលពិសេសថ្មីមួយ ហៅថា RC F Fuji Speedway Edition។

រថយន្ត Lexus RC F Fuji Speedway Edition នេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៦០គ្រឿងប៉ុណ្ណោះ ដោយវានឹងទទួលបានការអាប់ដេតលើដំណើរការ ឲ្យរឹតតែខ្លាំងលើសម៉ូដែល RC F ធម្មតា។

ក្នុងនោះផងដែរ គឺ ការបំពាក់ហ្វ្រាំង Brembo Carbon-Ceramic, ប្រព័ន្ធស៊ីម៉ាំង Titanium និងគ្រឿងលេងកាត់ខ្យល់ផលិតពី Carbon Fiber ទៀតផង។ ថ្វីបើ Lexus មិនបានបញ្ជាក់ពីតួលេខច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនរថយន្តជប៉ុននេះអះអាងថា RC F Fuji Speedway Edition មានទម្ងន់ស្រាលជាង RC F ធម្មតា។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនរបស់វានៅតែរក្សាដដែល គ្មានការអាប់ដេតអ្វីឡើយ គឺ ម៉ាស៊ីនចំណុះ ៥,០លីត្រ naturally aspirated V8 មានកម្លាំង ៤៧២សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ ដែល Lexus អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា RC F Fuji Speedway Edition នេះនឹងមានតែ ២ពណ៌ប៉ុណ្ណោះ គឺ ពណ៌ស Arctic Blast Satin និង ពណ៌ប្រផេះ Cloudburst Gray៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

;