មនុស្ស​ស្រី​ដំបូង​គេ​បង្អស់​ ​ផ្ទេរ​ពី​ក្រុម​ស្រីៗ​ ​ចុះ​កុងត្រា​លេង​ឲ្យ​ក្រុម​បាល់​ទាត់ ប្រុសៗ

  • 2020-09-11 07:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Yuki Nagasato នឹង​ក្លាយ​ជា ​កីឡាការិនី​ ​ដំបូង​គេ​បង្អស់​​ក្នុង​​ប្រវត្តិសាស្ត្រ បាល់ទាត់​​ ដែល​មាន​សមត្ថភាព​ខ្ពស់​ ​អាច​​លេង​បាល់​ជាមួយ​ក្រុម​បាល់ទាត់ ប្រុសៗ​ ​ក្រោយ​ពេល​សម្រេច​ផ្លូវការ​ចុះ​កិច្ច​សន្យា​ផ្ទេរ​ពី​ក្លឹប Chicago Red Stars (អាមេរិក) ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​១ឆ្នាំ ​មក​លេង​ឲ្យ​ក្លឹប​ Hayabusa Eleven ​(ជប៉ុន)។

ក្រុម​នេះ​មិន​មែន​ស្ថិត​ក្នុង​លីគ​កំពូល J-League ​នោះ​ទេ​ ​តែ​ជា​ក្លឹប​បាល់​ទាត់​អាជីព​មួយ​ក្នុងលីគ ២ នៅ ​ជប៉ុន ​។

Yuki Nagasato រូបកណ្ដាលអាវលេខ១៧
ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ ជប៉ុន ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​ អាច​ចាត់​ទុក​ថា​ជា វីរនារី (Legend) បន្ទាប់​ពី​​ធ្លាប់​ជួយ​ប្រទេស​កំណើត​លើក​ពាន​ FIFA Women's World Cup ដំបូង​បំផុត​កាល​ពី​ឆ្នាំ ២០១១ និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ ​ក្នុង​កីឡាករ​អូឡាំពិក ​២០១២ ព្រម​ទាំង​ឈ្នះ​ពាន UEFA Champions League នារី​ ផងដែរ។

​នៅ​ក្នុង​សន្និសីទកាសែត​​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ នាង​បាន​និយាយ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ស្រីៗ​ជំនាន់​ក្រោយ​ដូច្នេះ​ថា៖ "​​ជា​ការ​ពិត​ណាស់ ​នារី ​ក៏​មាន​សិទ្ធ​អាច​ចូលរួម​លេង​នៅ​ក្រុម​របស់​បុរស និង​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា​បាន។ ក្មេងៗ​ស្រី​ទាំង​អស់ ​កំពុង​លេង​បាល់ទាត់​ ​ក៏​អាច​លេង​ជាមួយ​ក្មេង​ប្រុសៗ​បាន​ដែរ​​”។ សម្រាប់ការបង្ហាញខ្លួនប្រកួតដំបូង​របស់នាង ឲ្យក្រុម Hayabusa នឹងចាប់ផ្តើមពីខែ តុលា ២០២០ ខាងមុខនេះ៕

វីដេអូកាល ជប៉ុន យកឈ្នះ អាមេរិក លើកពាន World Cup ផ្នែកនារីដំបូងបំផុត (watch on YouTube)៖

Yuki Nagasato កាលនៅលេងឲ្យ Chicago

ប្រភព៖ Kyodo News ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;