[វីដេអូ] PSG កាត​ក្រហម​៣នាក់​ទាំង Neymar ក្រោយ​វៃ​គ្នា​ជាមួយ​ក្រុម Marseille

  • 2020-09-14 02:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​PSG ​បាន​ប្រកួត​ចាញ់​ក្រុម​ Marseille ​ដោយ​លទ្ធផល ០-១ ​ក្នុងជំនួប​សប្ដាហ៍ទី២នៅ Ligue1 ។

​អ្វី​ដែល​គេ​ចាប់អារម្មណ៍​ គូ​សងសឹក​ទាំងពីរ ​បាន​ប៉ះ​ទង្គិច​គ្នា​ឈាន​ដល់​ការ​ពិន័យ​ពី​អាជ្ញាកណ្ដាល​លើ​ទីលាន​ រហូត​ឲ្យកាតលឿង ១២ សន្លឹក(តាំងពី៧នាទីចាប់ផ្តើុំមប្រកួត) និងកាតក្រហមសរុប ៥ សន្លឹក​ ពិន័យទៅ​លើ​កីឡាករ​ក្រុម PSG ៣សន្លឹកនិង ២សន្លឹកលើកីឡាករក្រុម Marseille ​ដូច​ជា Amavi, Kurzawa, Paredes, Benedetto និង​ខ្សែ​ប្រយុទ្ធ​ Neymar ។

​ក្រុម​ការពារ​តំណែង​ជើងឯក​ លីគកំពូលបារាំងមួយនេះ មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ ក្រោយ​ឆ្លងកាត់២ប្រកួត​បើក ​ឆាកចាញ់​ទាំងអស់ និងរបូតឲ្យគេស៊ុត ២គ្រាប់ទៀត ឥឡូវឈរនៅលេខ១៨ ក្បែរបាតតារាងរដូវកាល ២០២០-២០២១ ។

ស្ថិតិ​នេះបានជួយឲ្យក្រុម Marseille អាចបំបាក់ PSG ក្នុងផ្ទះលើកទី ២ ក្រោយពេលធ្វើបានដំបូងបំផុតក្នងឆ្នាំ ២០១១៕

វីដេអូហាយឡាយច្បាស់ៗខាងក្រោម៖

ប្រភពរូប៖ Squawka
ប្រភពរូប៖ Squawka
ប្រភពរូប៖ Squawka
លទ្ធផលសប្ដាហ៍ទី២នៅ Ligue1

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;