មាន​រឿង​អី! ឱក សុគន្ធកញ្ញា បញ្ចេញ​សារ​ម្ដាយជួបការឈឺចាប់កាល​ពី​ ៣០​ឆ្នាំ​មុន!

  • 2020-09-14 03:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​​លំដាប់​កំពូល​របស់​ផលិតកម្ម​រស្មី​ហង្ស មាស អ្នកនាង ឱក សុគន្ធកញ្ញា បាន​រំលឹក​រឿងរ៉ាវ​ឈឺចាប់ និង​តែលតោល​របស់​ម្ដាយ​កាល​ពី​៣០​ឆ្នាំ​មុន។ កាលណោះមានតែម្ដាយម្នាក់គត់ដែល​ចិញ្ចឹម​បីបាច់ និង​តាម​លើក​ទឹក​ចិត្ដ​នាង​រហូត ទើប​ធ្វើ​នាង​មាន​វថ្ងៃ​នេះ។

តារា​ចម្រៀង​រូប​នេះ បាន​បង្ហោះ​រូប​ថត២​សន្លឹក ដោយ​មាន​ភ្ជាប់​សារ​ជូរចត់​មួយ​នៅ​លើ​បណ្ដាញ​សង្គម Instagram នៅ​ថ្ងៃទី១៤ ខែ​កញ្ញា ថា៖"មនុស្ស​ស្រី​ម្នាក់​នេះ​ជា​ម្ដាយ ដែល​បាន​បង្កើត​ក្មេង​ស្រី​ម្នាក់​ជា ឱក សុគន្ឋកញ្ញា។ អរគុណ​អ្នក​ម្ដាយ​ដែល​តែងតែ​ផ្ដល់​អ្វីៗ​គ្រប់​យ៉ាង​ដល់​កូន អរគុណ​អ្នកម្ដាយ​ដែលតែងតែ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​តែ​កូន ជីវិត​នេះ អ្នក​លំបាក​ពេក​ហើយ សង្ឃឹមថា​យើង​នឹង​បាន​ជួបជុំ​គ្នា​វិញ​ឆាប់ៗ"។

ឱក សុគន្ធ​កញ្ញា បាន​បញ្ជាក់​នៅ​លើ​សារ​ដដែល​នោះ​ថា ថ្ងៃ​នេះ​កាល​ពី​៣០​ឆ្នាំមុន ម្ដាយ​របស់​នាង​ឈ្មោះ​ អ៊ី សុគន្ធកំពុង​តែ​ទ្រាំ​នូវ​ការ​ឈឺចាប់ អារម្មណ៍​ភ័យខ្លាច​ត្រូវ​បង្កើត​កូន​ដំបូង​ម្នាក់ ក្រោយ​មក​ទៀតក៏ត្រូវ​មាន​ទំនួល​ខុសត្រូវ​លើ​រូប​នាង​បន្ថែម​ទៀត។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់ ថា​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​បាន​ជា ឱក សុគន្ធកញ្ញា បញ្ចេញ​នូវរូប​ថត​ចាស់​មួយ​សន្លឹក​ និងរូបថតបច្ចុប្បន្នមួយសន្លឹកដើម្បីប្រៀធៀបគ្នា ហើយ​សរសេរ​សារ​បង្កប់​នូវ​អត្ថន័យ​ឈឺចាប់​របស់​ម្ដាយ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​រឿងរ៉ាវ​គ្រួសារ ត្រូវ​បាន​បញ្ចេញ​ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន​បុរស​ម្នាក់​ចេញ​មុខ​អះអាង​ថា​ជា​ឪពុកបង្កើត​របស់​​នាង។

គេ​សង្កេត​ឃើញ​ថា កំពូល​តារា​ចម្រៀង​ស្រី​រូប​នេះ កាន់​តែ​បង្ហាញមុខ ឬ​រំលឹក​នូវ​គុណ​ម្ដាយ​នៅ​ថ្ងៃ​សំខាន់​ៗ ក្រោយ​ពី​លោក ឱក បូនី បាន​សារចេញ​សារ​រំលឹកគុណ​ជា​បន្តបន្ទាប់។ សារ​របស់​លោកដំបូង​របស់​លោក​នោះគឺ "ទោះ​កូន​មិន​ស្គាល់​ឪពុក តែ​ឪពុក​នៅ​តែ​ចាំ​ឈ្មោះ​កូន​​ព្រោះ ព្រោះ​ឪពុក​ជា​អ្នក​ដាក់​ឈ្មោះ​ឲ្យ​កូន"។

យ៉ាងណា ឱក សុគន្ធ​កញ្ញា មិន​សូវ​អើពើ​​លើ​ការ​អះអាង​របស់​លោក ឱក បូនី ឡើយ ដោយ​នាង​ថា​កើត​មក​ឃើញ​តែ​ម្ដាយ​ដែល​ជា​អ្នក​មើល​ថែ​រហូត​ដល់​ធំ​ដឹង​ក្ដី។ ដូច្នេះហើយ​ នាង​ប្ដេជ្ញា​ថា ​នឹង​ជ្រោង​អ្នក​ម្ដាយ​ឲ្យ​កាន់​តែ​ប្រសើរ​ដោយ​មិន​បាច់​មាន​កម្លាំង​មនុស្ស​ប្រុស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;